CamNews

កំសាន្ត 

តារាចម្រៀងល្បី របស់ថៃ កញ្ញា New និង Jew លេចមុខនៅកម្ពុជាស្ងាត់ៗ

ភ្នំពេញ៖ តារាចម្រៀងថៃ និងក្រុមចម្រៀងដ៏ល្បីល្បាញ របស់ប្រទេសថៃ កញ្ញា New & Jew បានបង្ហាញវត្តមាន របស់ខ្លួនស្ងាត់ៗ ក្នុងមជ្ឈមណ្ឌល កែសម្ផស្សដ៏ល្បីរបស់ថៃ វុឌ្ឍិស័ក្តិ «Wuttisak» ក្នុងប្រទេសកម្ពុជា ដែលស្ទើរតែគ្មានអ្នកដឹងឮសោះថា តារាល្បីលំដាប់ប្រទេសថៃ មកកម្ពុជា សូម្បីតែអ្នកគាំទ្រនាង ក្នុងប្រទេសភ្ញាក់ផ្អើលមិនតិចទេ ជាមួយវត្តមានរបស់ពួកគេ។

អ្នកចាត់ការទូទៅ របស់តារា ទាំងពីរដួងនេះ (កញ្ញា New & Jew) បាននិយាយថា នេះជាលើកដំបូង ក្នុងការមកសម្ដែងនៅកម្ពុជា ដែលអ្នកទាំងពីរ បានមកស្គាល់ទឹកដីកម្ពុជា ពិតជារំភើប ហើយមានអ្នកស្គាល់នាង និងគាំទ្រនាង អាចច្រៀងចម្រៀងរបស់ពួកនាងបានទៀតផង។ អ្វីដែលសំខាន់ ការរៀបចំការប្រគំតន្ត្រីខ្នាតតូចនេះ ពិតជាបង្កើនភាពស្និទ្ធស្នាលរវាងនាង និងអ្នកគាំទ្រនាង ។

ចំណែកឯលោកនាយកសាខា វុឌ្ឍិស័ក្តិ «Wuttisak» វិញ បាននិយាយថា ការរៀបចំពិតជា ពិសេសជាងអ្វី ដែលទស្សនិកជនរំពឹងទុក ព្រោះជាធម្មតា សម្រាប់តារាចម្រៀងល្បី របស់ប្រទេសគេ មិនងាយនឹងបានថតជិតៗ និង បានមើលកៀកៗយ៉ាងនេះណាស់ យ៉ាងហោចណាស់ ក៏ត្រូវនៅ៥ម៉ែត្រ ពីតារាចម្រៀងល្បីរបស់គេដែរ ។ តែវុឌ្ឍីស័ក្តិ អាចធ្វើឲ្យអ្នកគាទ្រ នៅកម្ពុជា មិនត្រឹមតែបានមើលជិតៗទេ ថែមទាំងអាចថតរូបបាន ដោយគ្រាន់តែចំណាយប្រាក់ លើសេវាកម្មមួយចំនួន អ្នកនឹងបានជួបពួកនាង នឹងបានទាំងសេវាកម្មល្អៗ។

តារាចម្រៀងដ៏ល្បីរបស់ថៃ ទាំងពីរដួងនេះ ក៏ជាមិត្តស្និទ្ធស្នាលរបស់នាង ជម្ពូ ដែលទើបតែរៀបការ ជាមួយសេដ្ឋីស្រុកថៃផងដែរ នាងទាំងពីរ ក៏ជាម្ចាស់បទចម្រៀង ក្នុងភាពយន្តភាគដ៏ល្បីគឺ «ស្វាមីបោះត្រា» ដែលរឿងនេះអ្នកគាំទ្រ ភាពយន្តថៃ ណាក៏ស្គាល់ដែរ ៕

តោះទស្សនារូបភាពទាំងស្រុងទាំងអស់គ្នា ៖


 

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh