CamNews

ព័ត៌មានអន្តរជាតិ 

ក្រោយសភា ទម្លាក់ចេញពីតំណែង លោកស្រី Park ដើរចេញពីវិមានប្រធានាធិបតី ទៅកាន់ផ្ទះឯកជនមួយកន្លែង

អន្តរជាតិ ៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រីផាក គឺនហេ បានចាកចេញពីវិមានប្រធានាធិបតីហើយ នៅម៉ោង១៩៖០០នាទី ថ្ងៃអាទិត្យនេះ (ម៉ោងនៅក្នុងទីក្រុងសេអ៊ូល) ពីរថ្ងៃបន្ទាប់ពីត្រូវបានតុលាការធម្មនុញ្ញ បណ្ដេញចេញពីតំណែងជាផ្លូវការ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី១២ ខែមីនា ឆ្នាំ២០១៧។ 



យោងតាមការិយាល័យប្រធានាធិបតី លោកស្រីផាក គឺនហេ បានធ្វើដំណើរទៅដល់លំនៅដ្ឋានឯកជនមួយក្នុងតំបន់ សំាសឹងដុង (Samseong-dong) នៃភាគខាងត្បូងទីក្រុងសេអ៊ូល ជាទីដែលក្រុមអ្នកគំាទ្រលោកស្រីរាប់រយនាក់ បានប្រមូលផ្ដុំគ្នា ទាមទារឱ្យលុបចោលការទម្លាក់ប្រធានាធិបតីកូរ៉េខាងត្បូង ជាស្ត្រីដំបូងគេ រូបនេះចេញពីអំណាច។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ កន្លងទៅ ចៅក្រមតុលាការកំពូលទំាង០៨នាក់ បានសម្រេចជាឯកច្ឆន រក្សាទុកជាបានការដដែលនូវការបោះឆ្នោតទម្លាក់ លោកស្រីផាក ចេញពីដំណែងដោយសាររឿងអាស្រូវឆយ ស៊ូនស៊ីល ពីសំណាក់សភាកាលពីខែធ្នូ។ ចំណែកឯ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី នឹងត្រូវបានធ្វើឡើងនៅរយៈពេល៦០ថ្ងៃបន្ទាប់៕







ប្រភព ៖ ស៊ិនហួរ/យ៊ុនហាប់


Tags: South korea Int news Hot news