សិង្ហបុរី៖ ក្រុមបាល់ទាត់ឈុតតូច យុវជនជម្រើសជាតិ អាយុក្រោម២៣ឆ្នាំកម្ពុជា (U-23) នឹងចាប់ផ្តើមការប្រកួត ជាមួយនឹង U-23 របស់មីយ៉ាន់ម៉ា ១៖៣០នាទីទៀត ពោលគឺនៅម៉ោង ៧៖៣០ នាទីយប់នេះ (ម៉ោងនៅកម្ពុជា) នឹងចាប់ផ្តើមហើយ ដែលជាមួយប្រកួតលើកទី៤ បង្រ្គប់កិច្ចចុងក្រោយនៅកីឡា SEA Games ឆ្នាំ២០១៥ នៅសិង្ហបុរី មុនពេលត្រ ឡប់មកផ្ទះវិញ ។
ឆ្លងកាត់៣ប្រកួតសន្សំពិន្ទុពីក្នុងពូល A មកនេះ U-23 កម្ពុជា លេងឈ្នះតែ១ប្រកួតប៉ុណ្ណោះគឺបានឈ្នះ U-23 របស់ ហ្វីលីពីន ៣-១ មុនមកចាញ់ U-23 របស់ឥណ្ឌូនេស៊ី ៦-១ និងចាញ់ម្ចាស់ផ្ទះ U-23 សិង្ហបុរី ៣-១ ជ្រុះចេញពី SEA Games ដោយរកបានតែ៣ពិន្ទុបណ្តោះឈរ នៅក្បែរបាតតារាងបណ្តោះអាសន្ន ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល