CamNews

តារា 

តារាប្រុសស្រី​ល្បី​ឈ្មោះ​៨ដួង សម្រេច​ចិត្ត​បញ្ចប់​ភាព​នៅ​លីវ ក្នុង​ឆ្នាំ២០១៣

ភ្នំពេញៈ នៅក្នុងឆ្នាំ២០១៣នេះ មានសិល្បតារាជាច្រើនដួង បានសម្រេចចិត្តចូលរោងការ បញ្ចប់ភាព នៅលីវ សម្ងំសាងគ្រួសារហើយ មានអ្នកសិល្បៈខ្លះទៀត ក្រោយពីរៀបការរួចបា នសម្រេចចិត្ត បញ្ចប់ អាជីព សិល្បៈទាំងស្រុង ទៅរស់នៅបែបជីវិតឯកជន ហើយនៅក្នុងឆ្នាំនេះមាន តារាប្រុសស្រី៦ដួង ហើយ ដែលចំណាយ លុយរាប់ម៉ឺនដុល្លារ រៀបចំពិធីមង្គលការ យ៉ាងអកអធ័មទៅ តាមប្រពៃណីខ្មែរ ។

នៅក្នុងឆ្នាំនេះគេសង្កេតឃើញថា មានវត្តមានអ្នកសិល្បៈជាច្រើន បានសម្រេចចិត្តដឹកដៃគូស្នេហ៍ ចូលរោងការម្តងមួយៗ រហូតធ្វើឲ្យអ្នកគាំទ្រខ្លះ មានការខ្លាចរអាថាត្រូវបាត់បង់ តារាដែលពួកគេ ស្រលាញ់ ត្រូវឃ្លាតទៅឆ្ងាយមានដូចជា ៖ អ្នកនាង គង់ សុជាតិ, សារាយ សក្ខណា ,អេនជី, អឿន ដាលីស , គឹម លីហ្សា ,ពៅ សុជាតា,ព្រីង ច័ន្ទបុត្រ និង ជា វណ្ណារិទ្ធ។

តារាសម្តែងបុរសសង្ហារ លោក ព្រីង ច័ន្ទបុត្រ បានសម្រេចចិត្តចូលរោងការ ជាមួយប្អូនថ្លៃ របស់ លោកនាយឧត្តមសេនីយ៍គន់ គីម គឺអ្នកនាង គឹង សុខា យ៉ាងអធិកអធ័មកាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៣ នៅមជ្ឈមណ្ឌលកោះពេជ្រ អគារF ដោយមានវត្តមានអ្នកមុខអ្នកការ មន្ត្រីតូចធំចូលរួម ជាច្រើនផងដែរ ។ ប៉ុន្តែក្រោយពីរៀបការ បានមួយរយៈពេល ពួកគេទាំងពីរនាក់ក៏បានដើរដល់ ផ្លូវបំបែកវិញ ដោយសារតែការមិនចុះសម្រុងគ្នា ។

ជាមួយគ្នានោះពិធីករល្បីឈ្មោះ រូបសង្ហារប្រចាំស្ថានីយ ទូរទស្សន៍បាយ័ន លោក ជា វណ្ណារិទ្ធ ក៏បាន សម្រេចចូលរោងការ ជាមួយនិស្សិតស្រី វ័យក្មេងសាច់សខ្ចី នៅសាកលវិទ្យាល័យ លីមកុកវីង  នាង សុភាព ម៉ូល្យ៉ា ដោយបានរៀបចំអញ្ជើញ ភ្ញៀវត្រឹមតែ៨០តុ មានអ្នកចូលរួមជា អ្នកសិល្បៈប្រមាណ ១០០នាក់ រៀបចំពិសារភោជនីយអាហារ នៅមជ្ឈមណ្ឌលកោះពេជ្រ ។

ក្នុងនោះសូម្បីតែ ពិធីការិនីសាច់ចាំកូនពីរ អ្នកនាង គង់ សុជាតិ បានសម្រេចចិត្តចូលរោងការ ជាលើក ទី២ ជាមួយដៃគូដែលជាពិធីករល្បីឈ្មោះ រួមស្ថានីយទូរទស្សន៍ លោក ជា វិបុល បានសម្រេចចិត្តដឹកដៃ គ្នា ចូលរោងការបញ្ច ប់ព័ត៌មានខ្សឹបខ្សាវពីមជ្ឈដ្ឋាន ខាងក្រៅកាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅ សណ្ឋាគារលំដាប់ផ្កាយ៥  អ៊ីនធើកុងទីណុងតាល់ ដោយមានវត្តមានអ្នកសិល្បៈ ទាំងចាស់ទាំងថ្មីជា ច្រើន បានអញ្ជើញចូលរួម ជាភ្ញៀវកិត្តិយសក្នុងពិធីមង្គលការ ។

ដោយឡែកតារាចម្រៀងស្រី ល្បីឈ្មោះប្រចាំនៅក្រៅប្រទេស អ្នកនាង ពៅ សុជាតា បានសម្រេចចិត្ត ដឹក ដៃគូស្នេហ៍ដែលរៀបអានគ្នា អស់រយៈពេលជា យូរមកហើយគឺ លោក ជា បុណ្ណវឌ្ឍន៍ ចូលរោង ការតាម ប្រពៃណីកាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រអគារ F ហើយនៅក្នុងថ្ងៃមង្គលការនោះ នាងក៏បានសម្រេចចិត្ត ទម្លាយអាថ៌កំបាំង ដែលខំលាក់ទុកអស់រយៈ ពេលជាង១០ឆ្នាំមកហើយ គឺជាកូនស្រីបណ្តូលចិត្ត ដែលកន្លងមក នាងធ្លាប់តែបដិសេធថា មិនតែ ស្រាប់តែពេលនេះ នាងសម្រេចចិត្តទទួលស្គាល់ថា នាងពិតជាមានកូនស្រី តាមពាក្យចចាមអារ៉ាម ធ្លាប់លើកឡើងប្រាកដមែន ។

អតីតពិធីការិនីធ្លាប់មានឈ្មោះបោះសំឡេង នៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ អ្នកនាង អឿន ដាលីស បានដឹកដៃស្វាមីដែលជាជនជាតិអូស្ត្រាលី មករៀបការជាលើកទី២ នៅក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៣ នេះអតីតពិធីការិនី អ្នកនាង អឿន ដាលីស បានចូលរោងការជា លក្ខណៈប្រពៃ ណីខ្មែរ ជាលើកទី២ ជាមួយស្វាមី លោក Nathan Blacker ដែល មានសញ្ជាតិអូស្ត្រាលី នៅមជ្ឈ មណ្ឌល ម៉ុងឌីយ៉ាល់ អគារ T ដោយនៅក្នុងពិធីមង្គលការនោះ គេមិនសូវឃើញមានវត្តមាន អ្នកសិល្បៈ ចូលរួមច្រើន នោះទេគឺគេឃើញ ត្រឹមតែម្នាក់ប៉ុណ្ណោះគឺលោក សុខ សេរីវឌ្ឍនា ម្នាក់តែប៉ុណ្ណោះ។

ហើយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣នេះ តារាសម្តែងសម្បុរ ខ្មៅស្រអែមស្រីល្បីឈ្មោះ និងជាប់ចំណាត់ ថ្នាក់ជាតារាឆ្នើមប្រចាំឆ្នាំ អ្នកនាង សារាយ សក្ខណា ក៏បានដឹកដៃគូស្នេហ៍ដែល ជាអាណិកជនខ្មែររស់ នៅអាមេរិក លោក កែវ ប៊ុនមេត្រី ចូលរោងការយ៉ាងអធឹកអធ័ម ចាយលុយអស់រាប់ ម៉ឺនដុល្លាររៀបចំ ពិធី យ៉ាងប្រឌិតក្នុងពិធីមង្គលការនិង មានវត្តមានភ្ញៀវចូលរួមជាច្រើន រហូតដល់១៥០តុ នៅមជ្ឈ មណ្ឌល កោះពេជ្រ។ ហើយរហូតមកដល់ពេលនេះស្វាមី បណ្តូលចិត្តរបស់នាងបានឡើង យន្តហោះ ចេញទៅអាមេរិក មុនភរិយារូបស្រស់ហើយ ដោយសារតែនាងជាប់ការងារ ត្រូវទៅបញ្ចប់នៅប្រទេស កូរ៉េហើយ និងរៀបចំខោអាវឡើងយន្តហោះ ទៅតាមស្វាមីនៅពេលក្រោយ ។

ក្នុងនោះតារាសម្តែងរូបស្រស់ឆើតឆាយ កញ្ញា គឹម លីហ្សា ដោយសារតែឃើញ តារាស្របាលគ្នាជា ច្រើន គូបានដឹកដៃគូស្នេហ៍ ចូលរោងការជាច្រើន បន្តបន្ទាប់នោះ នាងក៏មិនកន្តើយដែលដោយ នៅថ្ងៃ ទី១៨ ខែធ្នូ ឆ្នាំ២០១៣នេះ នាងក៏បានដឹកដៃគូដណ្តឹងដែល ជាអាណិកជនរស់នៅ លើទឹកដីអូស្ត្រាលី លោក តុវ វុឌ្ឍី ចូលរោងការត្រដំត្រសងគ្នា និងតារាដទៃទៀតដែរ ប៉ុន្តែសម្រាប់ចំនួនភ្ញៀវអញ្ជើញ ចូល រួមក្នុង ពិធីមង្គលការនោះ ក៏មានច្រើនមិនចាញ់គេដែល ដោយមានរហូតដល់ទៅ៨០តុ នៅសាល មហោស្រប ចេនឡា ។

ហើយកាលពីប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ ពិធីការិនីមានភាពលេចធ្លោ ប្រចាំស្ថានីយទូរទស្សន៍អាស៊ី អាគ្នេយ៍ អ្នកនាង អេនជី ក៏ខំប្រញាប់ប្រញាល ដឹកដៃគូស្នេហ៍ចូលរោងការ នៅក្នុងខែនេះ ដែលគឺ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៣នេះ ជាមួយ លោក ភីតធ័រ សុធារ៉ាហេង នៅមជ្ឈមណ្ឌលម៉ូឌែន៥ មានភ្ញៀវជាអ្នកសិល្បៈ និងក្រៅសិល្បៈចូលរួមដល់ទៅ ជាង៤០០នាក់ ហើយក្រោយពីរៀបការរួច នាងក៏មានគម្រោង បញ្ចប់សិល្បៈភ្លាមៗ ដើម្បីផ្គាប់ចិត្តស្វាមីនិងម្តាយក្មេកផងដែរ ។

ក្រោយពីតារាទាំង៨ដួងនេះ រៀបការរួចមានតារាមួយចំនួនដូចជា សារាយ សក្ខណា, អេនជី ,អឿន ដាលីស និង គឹម លីហ្សា បានសម្រេចចិត្តបញ្ចប់សិល្បៈ ទៅរស់នៅតាមស្វាមីឯក្រៅប្រទេស ដោយ មិនខ្វល់ពីសិល្បៈទៀតនោះទេ  ហើយសម្រាប់ឆ្នាំក្រោយគេនៅមិនទាន់ដឹងនៅឡើយទេ ថាមានតារា ប្រុសស្រីល្បី ឈ្មោះរូបណាទៀតទេ ដែលសម្រេចចិត្តចូលរោងការ បន្តបន្ទាប់នៅឆ្នាំក្រោយនេះ និង មានគម្រោងរៀបការ ហើយបញ្ចប់សិល្បៈទៀតនោះទេ ៕

Photo by LookingTODAY

Photo by LookingTODAY

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: 8 famous khmer super stars get married on 2013 Entertainment