CamNews

កីឡាអន្តរជាតិ 

ក្រុម​កីឡាករ​អង់​គ្លេស ត្រឡប់​មក​ផ្ទះ​វិញ យ៉ាង​ក្រៀម​ក្រំ និង​ស្វា​​គមន៍​ដោយ​ភ្លៀង​ធ្លាក់​ជោគ​ជាំ

(ក្រុងឡុងដ៍)៖ ថ្នាក់ដឹកនាំ គ្រូបង្វឹក និងក្រុមកីឡាករជម្រើសជាតិអង់គ្លេស បានមាតុភូមិនិវត្តន៍វិញហើយកាលពីល្ងាចថ្ងៃ អង្គារ​ម្សិល​មិញ​នេះ បន្ទាប់​ពី​ជ្រុះ​ចេញ​ពី​វគ្គ ១៦​ក្រុម​នៃ Euro 2016 នៅប្រទេសបារាំងយ៉ាងតក់ក្រហល់ បន្ទាប់ពី​ចាញ់​អ៊ីស្លង់ ២-១ ដោយ​មិន​នឹក​ស្មាន​ដល់​។

សារព័ត៌មាន Dailymail បានឲ្យដឹងថា ក្រុមតោកំណាចអង់គ្លេស បានបន្តខកចិត្តជាថ្មីទៀតនៅ Euro 2016 លើកទី ១៥នេះ គ្រា​ដែល Euro 2012 នៅ​ប្រទេស​ប៉ូឡូញ និង​អ៊ុយ​ក្រែន​បាន​ជ្រុះ​ចេញ​ត្រឹមវគ្គ៨ និង World Cup 2014 នៅ ប្រេស៊ីល ជ្រុះត្រឹមវគ្គសន្សំពិន្ទុក្នុងពូល D ជា​មួយ​នឹង​ក្រុម​ជម្រើស​ជាតិ​អាសូរី​អ៊ីតាលី ក្រោម​ការ​ដឹក​នាំ​របស់​គ្រូ​បង្វឹក​លោក Roy Hodgson ដែលបានលាឈប់ហើយនោះ។

ការវិលត្រឡប់ជាមួយនឹងការខកចិត្តបំផុតនោះ ក្រុមកីឡាករអង់គ្លេស មិនត្រូវបានប្រជាជនស្វាគមន៍ទទួលរាក់ទាក់ច្រើនឡើយ ក្រៅ​ពី​មាន​ភ្លៀង​ធ្លាក់​ជោគ​ជាំ អម​ទៅ​ដោយ​អ្នក​សារព័ត៌មាន​ស្កាត់​សុំ​សម្ភាសន៍​ពី​ចំណាប់​អារម្មណ៍​ខ្លះៗ​នោះ នៅ​ព្រលាន​យន្ត​ហោះ Lutin៕

គ្រូបង្វឹក Roy Hodgson (ឆ្វេង)

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Sport news Int sport news Hot news