CamNews

តារា 

ពេជ្រ សិរីរ័ត្ន ចង់បាន កូនមុនរៀបការខណៈ បុរសជាប្ដីមិនដឹងថាជា អ្នកណា

ភ្នំពេញៈ   ពេជ្រ សិរីរ័ត្ន អតីតពិធីការិនី សម្បូររឿងអាស្រូវ ស្នេហាជាងតារាដទៃ ដែលទើបតែ
បណ្តែតខ្លួន ចូលប្រឡូកក្នុងវិស័យ សិល្បៈសារជាថ្មីម្តងទៀត ពេលនេះបាន ប្រកាសក្តែងៗថា
នាងចង់បានកូននៅឆ្នាំក្រោយ ខណៈដែលគម្រោង អាពាហ៍ពិពាហ៍របស់នាង មិនទាន់ដឹងថា
រៀបចំនៅពេលណា ហើយត្រៀមរៀបការ ជាមួយអ្នកណា នៅនោះឡើយ។

តារាស្រីធ្លាប់មាន ពាក្យលេចឮថា មានកូនមុនរៀបការ ពេជ្រ សិរីរ័ត្ន ថ្មីៗនេះ ក៏បាន ប្រកាសក្តែងៗ
ជាសាធារណៈថា នាងកំពុងតែត្រៀម គម្រោងយកកូន នៅឆ្នាំក្រោយទាំង ដែលនាង ទើបតែបោះ
ជំហាន ចូលប្រឡូកក្នុង ពិភពសិល្បៈ មិនទាន់បានស្រួលបួល ប៉ុន្មានផងនោះ ។

ស្របពេល ដែលបច្ចុប្បន្ន មានតារាស្រីជាច្រើន បានបញ្ចប់អាជីពសិល្បៈ ទៅរៀបការកសាង សុភ
មង្គលមានកូនចៅ ស្រាប់តែពិធីការិនី ចាស់វស្សា ពេជ្រ សិរីរ័ត្ន ក៏ត្រឡប់មកចាប់ យកអាជីពចាស់
វិញ ។ មិនតែប៉ុណ្ណោះនៅសុខៗនាងក៏ប្រកាសថា ពេលនេះកំពុងតែមានគម្រោងយកកូនភ្លោះ ដោយ
ការយកកូននេះ នាងមិនបានប្រាប់ថា នាងមានគម្រោង រៀបការជាមួយ បុរសកំពូលស្នេហ៍ ជាផ្លូវការ
ណាមួយឡើយ។

ផ្ទុយទៅវិញ នាងបែរជានិយាយ ប្រាប់សារព័ត៌មាន នៅក្នុងកម្មវិធី ជប់លៀងអ្នកសិល្បៈ រួមអាជីពថា
ពេលនេះនាងមិនទាន់ មានគម្រោងក្នុងការរៀបការ បង្កើតគ្រួសារ ដូចជាតារាដទៃនោះទេ នាងទើប
តែត្រឡប់ មកចាប់អាជីពចាស់ ចង់ពង្រឹងការងារឲ្យ ដំណើរការល្អសិន។

អតីតពិធីការិនី នៅស្ថានីយទូរទស្សន៍បាយ័ន ដែលផ្លាស់ទ្រនំមកជ្រកក្រោមដំបូលស្ថានីយទូរទស្សន៍
ហង្សមាស ពេជ្រ សិរីរ័ត្ន ក៏បាន បង្ហើបប្រាប់ឲ្យដឹងទៀតថា នៅក្នុងឆ្នាំក្រោយនាង មានគម្រោងចេញ
ទៅក្រៅប្រទេសយកកូន ដោយចាក់មេជីវិត មិនចាំបាច់យកប្តី ព្រោះនាងយល់ឃើញថា ពេលនេះវ័យ
របស់នាងក៏ជ្រេ សមល្មមមានកូន ហើយគ្រាន់តែនាង មិនទាន់ចង់បានប្តី តែប៉ុណ្ណឹង។

ក្រោយពី ពេជ្រ សិរីរ័ត្ន លើកឡើងបែបនេះ ត្រូវបាន ទស្សនិកជនមួយចំនួន លើកឡើងជាចម្ងល់ថា
តារាស្រីសាច់សរ សម្បូរសាច់ដើមទ្រូង ពេជ្រ សិរីរ័ត្ន មានគម្រោង យកកូន ដោយប្រើមេជីវិត មិន
យកស្វាមី មែនឬយ៉ាងណា? ឬក៏នេះគ្រាន់ តែជាឆាកល្ខោន ដែលតារាភាគច្រើន សម្តែងឲ្យមហាជន
មើល ទាំងមិនដឹងថា តើមានអ្នកជឿប៉ុន្មាននាក់?

គួរបញ្ជាក់ផងដែរថា នាពេលកន្លងមក តារាស្រីរូបស្រស់ សិចស៊ីចូលចិត្ត សម្ញែងដើមទ្រូង ពេជ្រ សិរី
រ័ត្ន ធ្លាប់ត្រូវបានបោកបក់ ដោយព្យុះព័ត៌មានថា នាងលួចលាក់សម្រាល បានកូនប្រុសម្នាក់ ជាមួយ
បុរសកំពូលស្នេហ៍ ជាមន្ត្រីបម្រើការងារ នៅស្ថានទូតចិន។ តែព័ត៌មាននេះ ត្រូវបាននាងច្រានចោល
ថាមិនមែនជា ការពិតទៅវិញ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: pich sereyroth entertainment khmer star