Colbie Caillat ត្រូវបានទស្សនិកជន មួយចំនួនស្គាល់នាង តាមបទ Lucky ដែលនាងច្រៀងរួមគ្នា ជាមួយនិង Jason Mraz ដ៏ផ្អែមល្ហែម ។ ឥលូវនេះនាង បានចេញបទថ្មីមួយ ទៀតហើយដ៏ពិរោះ ហើយវាផ្ញើរជូនជាពិសេស ទៅកាន់មិត្តៗនារីតែម្តង ។
Colbie Caillat និងនារីៗជាច្រើនទៀត បានរួមដៃគ្នាថតវីដេអូ ចំរៀងមួយដែលមានចំណងជើងថា "Try" ។ នៅក្នុងវីដេអូ យើងបានឃើញ នារីៗជាច្រើន បានលុបចេញនូវ Make Up នៅលើមុខ និងសក់របស់ខ្លួន ចេញដែលវា ជាសារមួយទៅកាន់នារីៗថា អោយចេះស្រលាញ់ និងថែរក្សា សម្រស់ធម្មជាតិ របស់ខ្លួន អោយបានច្រើន ។ ប្រសិនបើទស្សនិកជន កំពុងតែមាន Make Up នៅជាប់មុខ កុំភ្លេចលប់វាចោល សិនព្រោះថា ពេលមើលវីដេអូនេះ ទស្សនិកជន អាចស្រក់ទឹក ភ្នែកដោយមិនដឹងខ្លួន ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ youtube