ថ្ងៃមួយបុរសម្នាក់ ដោយមានធុរៈចាំបាច់ត្រូវដើរតែឯងនៅក្នុងព្រៃដ៏ជ្រៅ មួយកណ្តាលយប់ ។គាត់មានចិត្តខ្លាចខ្មោចជាខ្លាំងណាស់ រំពេចនោះគាត់បានជួបបុរសម្នាក់កំពុងដើពីមុខគាត់យឺតៗ ។ ពេលនោះគាត់មានអារម្មណ៍រីករាយជាខ្លាំង ព្រោះគាត់គិតថាមានមនុស្សរួមដំណើរជាមួយគាត់ វាមិនសូវខ្លាចខ្មោច ។
ដោយសារការខ្លាចខ្មោចពេក គាត់ដើរយ៉ាងលឿន ប៉ុន្តែបុរសចំឡែកម្នាក់នោះ មិនបានធ្វើដូចគាត់ឡើយ គាត់ដើរយឺតៗ ឃើញដូច្នេះគាត់ក៏សួរទៅបុរសនោះថា"ហេតុអ្វី បានជាអ្នកឯងដើរយឺតម្ល៉េះ ឯងមិនខ្លាចខ្មោចទេឬ?"បុរសចំឡែកឆ្លើយតប"បាទ! ខ្ញុំខ្លាចដូចលោកអញ្ចឹង កាលខ្ញុំនៅរស់ ។"
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke