CamNews

ម៉ូដែល 

តារាពិភពលោក នាំគ្នាប្រជែងស្ទីល “Hot” បំផុត

ពីមួយថ្ងៃ ទៅមួយថ្ងៃ កំពូលតារាពិភពលោក កាន់តែចាប់អារម្មណ៍ក្នុងការលេងស្ទីលប្លែកៗ ដើម្បី​ទាក់ទាញការយកចិត្តទុកដាក់ពីសាធារណជន បើទោះជាពួកគេ គ្រាន់តែដើរកំសន្ដ។


Miley Cirus បង្ហាញខ្លួនក្នុងឈុត matchy-matchy ដែលមានរូបក្រដាស់ប្រាក់យ៉ាងប្លែកភ្នែក។ មិន
ត្រឹម​តែប៉ុណ្ណោះ រង្វង់ទីពីររបស់នាង នៅតែត្រូវបានគេយកចិត្តទុកដាក់ ដោយសារតែភាពស្រឡូន
របស់វា។ Miley Cirus ប្រើប្រាស់ស្បែកជើងពីរពណ៌ ខ្មៅ.ស ដ៏ស្រស់ស្អាត ដែលជួយលើកកំពស់ និងជួយឱ្យការធ្វើដំណើរបានងាយស្រួលបំផុត។


កំពូលតារាចម្រៀងស្រី Rihanna ពាក់អាវ middrift ពណ៌.ស រាងអាវទ្រនាប់ដ៏ប្លែក ជាស្នាដៃចៃ្ន
ប្រឌិតរបស់ Balenciaga ស័ក្ដិសមជាមួយសំពត់ស្បែកពណ៌ខ្មៅ រួមនិងស្បែកជើងពណ៌ខ្មៅគួរ
ជាទីចាប់អារម្មណ៍។


ជាមួយនិងស្បែកជើងពណ៌ខ្មៅ ខ្ពស់ ដែល​មានលក្ខណៈមាំមួន និងសំពត់ពណ៌ខ្មៅដូចទៅនឹង
Rihanna ប៉ុន្ដែ Lady Gaga បានបញ្ចេញភាពទាក់ទាញខ្លាំង ដោយប្រើប្រាស់អាវទ្រនាប់ពណ៌ខ្មៅ
បង្ហាញខ្លួននៅទីសាធារណៈ។


ចំណែក Selena Gomez ក៏មិនអន់នោះដែរ នាងពាក់ស្បែកជើងកីឡា ស្លៀកខោបែបកីឡា និង
អាវ.ស crop-top រួមនិងអាវធំក្រៅពណ៌ខ្មៅ មើលទៅដូចជានារីចូលចិត្តការហាត់ប្រាណ។


ស្រីស្អាត Anne Hathaway ពាក់អាវរឹបចម្រុះពណ៌ក្រហម និងក្រឡាខ្មៅ.ស រួមនិងខោវែងប្រផេះ
រាងទូលាយ មានផាសុខភាព។ ស្បែកជើងកីឡារបស់នាង ក៏ស័ក្ដិសមនឹងឈុតដែលនាងប្រើ
ប្រាស់។


Soyeon (T-ara) បន្ទាន់សម័យរបស់ខ្លួន ដោយខោអៀមស្ដើង និងមានលក្ខណៈទន់ភ្លន់បែបនារី
ភេទ។ ស្បែកជើងឈើកែងខ្ពស់ ពណ៌ស្កររបស់នាង ក៏ជួយលើកកំពស់បានមួយកម្រិត។


រីឯ Hyomin (T-ara) វិញ ស្លៀកខោខ្លីស្ដើង រូបពងជីងចក់ចម្រុះពណ៌ និងអាវធំ denim oversized ប្លែក
ភ្នែក។


ដោយ ៖ តារា
ប្រភព ៖ K14