កាលពីថ្មីៗនេះ ប៉ុស្ត៍ទូរទស្សន៍ កូរ៉េ MBC បានបង្កើតកម្ម វិធីដេញថ្លៃមួយ ដែលមានឈ្មោះថា “Star Hope Auction “ នៅលើ Facebook របស់ខ្លួន ដែលវាជាការ ដាក់អោយដេញថ្លៃ នូវឥវ៉ាន់របស់ តារាៗ ។ ហើយចំណូលដែល បានពីការលក់ ទាំងនោះនឹង យកទៅជួយក្មេងៗ នៅប្រទេស មីយ៉ានម៉ា ។
ឥវ៉ាន់ដែល ត្រូវបានដាក់ ដេញថ្លៃនោះ មានមកពីតារាៗដូចជា ៖ B.A.P, BTOB, SISTAR, Girl's Day, A Pink, Crayon Pop, Shinhwa's Minwoo, Lee Da Hae, Yeo Jin Goo, Park Seo Jun និង Ji Chang Wook ។ មួកសុវត្ថិភាព របស់ក្រុមចំរៀង Crayon Pop ម្ចាស់បទ Bar Bar Bar ត្រូវបានគេ ដេញថ្លៃទិញយក ខ្ពស់ជាងគេ រហូតដល់ទៅ ១លានវ៉ុន ដែលគិតជាដុល្លារប្រមាណ ៩៣៩ ដុល្លារ ឯណោះ ។ មួកនោះត្រូវ បានទិញដោយអ្នក គាំទ្រម្នាក់នៅ ជប៉ុនហើយវា ក៏ជាតំលៃ ដេញថ្លៃដ៏ថ្លៃ ជាងគេផងដែរ នៅក្នុងការដេញថ្លៃ មួយនេះ ។
ក្រៅពីនេះ ខ្សែដៃរបស់ Chorong (Apink) ត្រូវបានគេទិញ ក្នុងតំលៃ ៥៥ ម៉ឺនវ៉ុន(ប្រហែល ៥២១ដុល្លារ), មួករបស់ Minha(Girl’sDay) ៥០ ម៉ឺនវ៉ុន(ប្រមាណ ៤៧០ដុល្លារ), និងអាវធំរបស់ Minwoo ២៧ ម៉ឺនវ៉ុន (ប្រមាណ ២៥៣ដុល្លារ) ។ រាល់ចំណូលដែល បានមកពីការ លក់ដេញថ្លៃនេះ នឹងផ្តល់ អោយទៅ ជាជំនួយក្នុងការ សិក្សាររបស់ ក្មេងៗនៅ ប្រទេស មីយ៉ាន់ម៉ា ៕