CamNews

កីឡាអន្តរជាតិ 

ខ្ញុំមិនមែនជាមនុស្ស ប្រភេទដូចជា លោក Sir Alex Ferguson និង Arsene Wenger នោះទេ

ព័ត៌មាកីឡា៖ ថ្នាក់ដឹកនាំក្លឹប Man United លោក Louis Van Gaal បានថ្លែងប្រាប់អ្នកសារព័ត៌មានថា រូបគាត់ គឺមិនដូចគ្នាទៅនឹង អតីតថ្នាក់ដឹកនាំចាស់នោះទេ ពោលគឺ លោក Sir Alex Ferguson និង ជាពិសេស ថ្នាក់ដឹកនាំ Arsenal ពេលនេះ គឺលោក Arsene Wenger កីមិនដូចគាត់ដែរ ។ 

Man United បានត្រៀមខ្លួនជាស្រេច ចំពោះថ្ងៃដែលត្រូវប្រឈមមុខជាមួយ ក្លឹប កាំភ្លើងធំ Arsenal នៅទីលាន​ពហុកីឡរដ្ឋាន Emirates នៅថ្ងៃអាទិត្យសប្ដាហ៍នេះ ។ 

លោក Louis Van Gaal បានចូលមកគ្រប់គ្រងតំណែង​ ក្នុងទឹកដី  Old Trafford កាលពីឆ្នាំ ២០១៤ ហើយ លោក ក៏បានប្ដេជ្ញាចិត្ដថា នឹងវិលចូលនិវត្ដនៅឆ្នាំ ២០១៧ ខាងមុខ ដែលជាពេលវេលា គាត់ត្រូវផុតកិច្ចកុងត្រា របស់ក្លឹប ។ 

លោក បានបរិយាយថា " ខ្ញុំបានកំណត់គោលដៅរបស់ខ្ញុំរួចទៅហើយ ហើយខ្ញុំក៏សប្បាយចិត្ដដោយមានសំណាងថា មានការគាំទ្រខ្ញុំជាខ្លាំង ទាំងក្លឹបផ្ទាល់ នឹងក្រុមជម្រើសជាតិទៀតផងដែរ ។ Arsene Wenger និង Sir Alex Ferguson គឺផ្នែកផ្សេង មិនដូចខ្ញុំនោះទេ បើតាមការគិត ។ ខ្ញុំចង់បានច្រើនជាងនេះ ហើយខ្ញុំក៏បានកំណត់គោលដៅរបស់ខ្ញុំផងដែរ ដោយពេលនេះ ខ្ញុំុកំពុងតែធ្វើវា ។​ខ្ញុំនឹងចូលនិវត្ដ តែខ្ញុំគួរតែធ្វើអ្វីដែល​ខ្ញុំបានកំណត់ហើយ ហើយខ្ញុំនៅតែបន្ដកំណត់គោលដៅរបស់ខ្ញុំ ហើយពេលនេះក៏ជាគោលដៅចុងក្រោយ ផងដែរ។ 

Man United កំពុងតែឈលើលំដាប់លេខ ១ ក្នុងតារាង បន្ទាប់ពី ក្លឹប Man City ត្រូវធ្លាក់មកនៅលេខរៀងទី ២ ទៅវិញ។ ហើយ Arsenal នៅលេខរៀង បន្ទាប់ជានក្រោម ដោយចាញ់ពិន្ទុ Man United ដល់ទៅ ៣ ពិន្ទុ​។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ app.onefootball


Tags: Sport News Arsene Wenger Louis Van Gaal Sir Alex Ferguson