CamNews

កីឡាអន្តរជាតិ 

អនុសាសន៍មួយបានជម្រុញឲ្យ Liverpool គួរតែលក់ Mario Balotelli ចោលទៅ កុំឲ្យប៉ះពាល់ដល់កីឡាករដ៏ទៃទៀត

ព័ត៌មានកីឡា៖​ ខ្សែប្រយុទ្ធជម្រើសជាតិ អ៊ីតាលី ឈរជើងក្នុងទឹកដី Liverpool អស់រយៈពេលជិតមួយរដូវកាល​ ហើយមិនទាន់មានឃើញស្នាដៃចូលក្រុម ត្រូវបានមានការបំប៉ើងសម្ដីជាបន្ដបន្ទាប់ថា ក្រុមគួរតែលក់​កីឡាករចោលទៅនៅខែមករាឆ្នាំក្រោយនេះ។ 

លោក  Paul Ince ធ្លាប់មានប្រវត្ដិក្នុងបញ្ជីឈ្មោះកីឡាកររបស Liverpool បានថ្លែងប្រាប់ថ្នាក់ដឹកនាំថា ក្រុម​គួរតែ បញ្ចេញ Mario Balotelli ចោលទៅ ដរាបណានៅតែបន្ដវត្ដមានកីឡាករម្នាក់នេះទៀ វាគឺជា​គ្រោះ​​ដ៏ធ្ងន់​ធ្ងរបំផុត សម្រាប់អនាគតទៅមុខ ។ កន្លងមកចាប់តាំងពី​ចូលខ្លួនស្ទើពេញមួយរដូវកាល​មក ​Mario Balotelli ​មិនទាន់បានបង្កើតពិន្ទុជូនក្រុមសូម្បីតែ ១ គ្រាប់ ហេតុដូច្នោះហើយ ការបន្ដអាយុកាល​នៅក្នុងក្រុម គឺជារោគសញ្ញាសំខាន់បំផុតដែលបំផ្លាញ ទឹកចិត្ដកីឡាករដ៏ទៃទៀត ។ យ៉ាងណាមិញដូចការជាលេងជាមួយ ក្រុម​ Man United ចុងក្រោយនេះ ដែលបង្ហាញឲ្យឃើញច្បាស់នឹងភ្នែក ពីការលេងរបស់គាត់ គឺមិនមានចំនុចណា គួរកត់​សំគាល់ដោយមើលឃើញល្អឡើយ។ នេះជាការបង្ហាញពីគំនិតផ្ទាល់របស់គាត់​ ដោយច្បាស់លើការបង្ហាញឲ្យឃើញរាល់ការប្រកួតរបស់ក្រុម ។ 

ថ្នាក់ដឹកនាំ Liverpool បើទោះបីជាមានការពន្យល់ណែនាំ យ៉ាងណាក៏ដោយ ក៏មិនមានការតបតទៅវិញដែរ​ ដោយគ្រាន់តែកន្លងមកតាមការដឹង គាត់ក្លាយជាមនុស្សម្នាក់មុខរឹង​ក្រោយពីត្រូវ Man United បំបាក់ ៣ គ្រាប់យ៉ាងផ្ទួនៗ។ 

ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror 




Tags: Sport News liverpool Mario Balotelli