CamNews

តន្រ្តី 

ផលិតកម្ម YG បង្ហាញសមាជិក មួយរូបទៀត ដែលចូលរួម ជាមួយ Park Bom ក្នុងក្រុមថ្មី (វីដេអូខាងក្នុង)

បន្ទាប់ពី បញ្ចេញ ព័ត៌មាន Park Bom ជាសមាជិក ទីមួយ នៃក្រុមថ្មី BH នោះ ទស្សនិកជន បានទន្ទឹង រង់ចាំមើល យ៉ាងអន្ទះសារ ថាតើសមាជិក ម្នាក់ទៀត ជាអ្នក ណាទៅ ?



ថ្ងៃនេះ ផលិតកម្ម YG បានបង្ហាញ សមាជិក ចុងក្រោយ មួយរូប នេះហើយ ។ ដោយនាង សមាជិកចុង ក្រោយនេះ គឺជាតារា ចំរៀង ដែលមាន សំលេងវែង ពិរោះគឹ Lee Hi ។ ដូចនេះ ពាក្យពេញ នៃឈ្មោះ   ក្រុម BH គឺ Bom  & Hi ។ ក្នុងវីដេអូ ខ្លីខាងក្រោមនេះ គេឃើញ នាងទាំង ២ លេងសប្បាយ រីករាយ ជាមួយនិង ភ្លេងដែល ចេញពីប្រអប់ ភ្លេង ។



បទដែល ពួកគេ ត្រៀមចេញ ជាលើក​ ដំបូងនេះ មានចំណង ជើងថា " All I Want For Christmas Is You " ដែល ជាស្នាដៃរួម របស់ផលិតកម្ម YG និង Samsung Music ។ បទនេះ នឹងចេញ នៅថ្ងៃស្អែក ទី ១៧ ធ្នូ ២០១៣ នេះហើយ ៕


ដោយ ៖ លីលី
ប្រភព ៖ allkpop 


Tags: kpop idol star singer group band 2ne1 park bom bh yg lee hi