ក្មេងប្រុសវ័យ 2 ឆ្នាំម្នាក់បានកំពុងដេកសំរាកនៅក្នុងមន្ទីរពេទ្យមួយកន្លែង បន្ទាប់ពីបានទ
ទួលការព្យាបាលពីសំណាក់លោកវេជ្ជបណ្ឌិត ដោយបានដេរដល់ទៅ 200 ថ្នេរនៅលើមុខ
របស់គេក្រោយពីក្មេងប្រុសតូចនេះ ត្រូវបានវាយប្រហារដោយសារសត្វឆ្កែកាចមួយក្បាល
បើតាមប្រភពសារព័ត៌មានបានអោយដឹងថា ក្មេងប្រុសវ័យ 2 ឆ្នាំរូបនេះមានឈ្មោះថា Joshua Mann
ត្រូវបានគេបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗ ដើម្បីធ្វើការជួយសង្គ្រោះ បន្ទាប់ពីគេបានទៅលេងជាមួយ
នឹងសត្វឆ្កែមួយក្បាលនោះ លុះក្រោយមកវាក៏ចាប់ផ្តើមវាយប្រហារតែម្តង។
លើសពីនេះទៅទៀត បើយោងទៅតាមសម្តីរបស់ក្រុមគ្រួសារក្មេងប្រុសតូចនេះ បានអោយដឹងថា
គេនឹងបន្តសំរាកនៅក្នុងមន្ទីរពេទ្យរហូតដល់ស្នាមរបួសរបស់គេបានជាសះស្បើយ មុនពេលត្រលប់
ទៅកាន់ផ្ទះរបស់ពួកគេវិញ ដែលមានទីតាំងនៅក្នុងតំបន់ Brockworth ជិតទីក្រុង Gloucester ប្រ
ទេសអង់គ្លេស។
គួររំឮកផងដែរថា មា្តយរបស់ក្មេងប្រុសតូចនោះ មានវ័យ 23 ឆ្នាំនឹងមានឈ្មោះថា Lisa Mann បាននិ
យាយបញ្ជាក់ ដោយទឹកមុខក្រៀមក្រំថា គាត់ពិតជាសោកស្តាយខ្លាំងណាស់ បន្ទាប់ពីបានបណ្តែត
បណ្តោយអោយមានរឿងនេះកើតឡើង ដែលវាបានកើតឡើងនាពេលកន្លងទៅ នៅក្នុងកសិដ្ឋាន
របស់ជីដូនពួកគេ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ Sky