CamNews

តារា 

ពេជ្រ សោភា ឆ្លៀតពេល​ទៅ​ផ្អែមល្ហែម​ ជាមួយ​គូដណ្ដឹង​ នៅថៃ

ភ្នំពេញ៖ តារាចម្រៀងស្រីដ៏ល្បី និងជាគ្រូបង្វឹក ដ៏ស្រស់ស្អាត ក្នុងកម្មវិធី The voice cambodia កញ្ញា ពេជ្រ សោភា ហាកត្រូវបាន រសាយចិត្ត ពីព័ត៌មានស្នេហា ក្រោយពីបាន បែកធ្លាយរឿង ភ្ជាប់ពាក្យ ភ្ជាប់ស្នេហ៍ ជាមួយបុរសខ្មែរ ជានាយទាហាន សម្បូរទ្រព្យមួយរូបស្រស់ នៅលើទឹកដី សហរដ្ឋអាមេរិករួចមក ខណៈ កន្លងមកនាង ត្រូវបានគេ សំគាល់ឃើញថា ជាតារាសម្បូរព័ត៌មានស្នេហាជាងគេ ពោលសូម្បីនាងដើរជាមួយ មនុស្ស ខ្ទើយក៏គេថា ជាគូស្នេហ៍នឹងគ្នាដែរ ។


តារាចម្រៀងស្រីរាងស្រឡូន ពេជ្រ សោភា ហាក់មមាញឹក ក្នុងអាជីព លក់សំឡេង ពិសេសត្រូវបានចងខ្លួនឯង ជាប់ជាកម្មវិធី The voice cambodia ដែលក្នុងឋានៈ ជាគ្រូបង្វឹកត្រូវមើលការខុសត្រូវ កូនក្រុមរបស់ខ្លួន ពិសេស មិនមែនតែកូន ក្រុមនាងទេ សូម្បីតែរូបនាងផ្ទាល់ ក៏ត្រូវប្រកួតជាមួយ គ្រូបង្វឹកបីរូបទៀតដែរ ខណៈដែលបេក្ខជន ក្នុងក្រុមនីមួយ ខ្លាំងមិនធម្មតាឡើយ ។

ការប្រកួតក្នុងវគ្គ The bettle របស់ The voice cambodia កំពុងតែចាក់បណ្តើរ បន្ទាប់ពីថតទុករួចមក ។ ក្រោយពីការថតវគ្គ The bettle រួចភ្លាម ពេជ្រ សោភា ក៏ហោះហើរទៅជួប អនាគតស្វាមីប្រទេសថៃភ្លែតតែម្ដង ក្នុងគោលបំណងរំសាយក្ដីនឹករឭក សាងភាពផ្អែមល្ហែម និង ដើរលេងរឹត ចំណងស្នេហ៍ ឲ្យកាន់តែរឹងមាំ ។ ទស្សនិកជនមួយចំនួន អាចគិតថា ពេជ្រ សោភា អាចនឹងផ្អែមល្ហែមជាមួយគូស្នេហ៍ តែពីរនាក់តទល់។ តែមិនមែនឡើយ នាងបានស្ពាយ សាច់ញាតិ ទៅតាមម្នាក់ទៀត ដែលផ្ទុយស្រឡះ ពីការគិតរបស់មហាជន ព្រោះ នាងមានចិត្ត មានគំនិត មានបេះដូងជានារីខ្មែរ និងស្រឡាញ់កិក្តិយស មិនធ្វើអ្វីដែលខុសឆ្គង ប្រពៃណីខ្មែរឡើយ ។

បន្ទាប់ពីបញ្ចប់ដំណើរកំសាន្ត រយៈពេលខ្លីនោះមក ពេជ្រ សោភា ក៏វិលត្រឡប់យ៉ាង ប្រញាប់ប្រញាល់ ដើម្បីចូលមកបំពេញ ការងារក្នុងស្រុក ពិសេសនាងបានឡើងប៉ុស្ដិ៍ទូរទស្សន៍យ៉ាងច្រើនជាប់គ្នា ដើម្បីផ្សព្វផ្សាយបទចម្រៀងថ្មីៗរបស់នាង។ ចំណែកឯគូដណ្ដឹង ក៏វិលត្រឡប់ទៅអាមេរិកវិញផងដែរ ។

ក្នុងចំណោមបុរស ដែលមានគូស្នេហ៍ ជាអ្នកសិល្បៈ គេឃើញ គូដណ្ដឹង ពេជ្រ សោភា ជាបុរសមានក្ដី ស្រឡាញ់ជ្រាលជ្រៅបំផុត និងពូកែអត់ធ្មត់ជាងគេ ទោះមានព្យុះភ្លៀង រលកយក្សសូណាមី បកបោកមកលើ ពេជ្រ សោភា ក៏លោកមិនជឿសម្ដី អ្នកដទៃដែរ ពោលនៅតែស្រលាញ់ នៅតែអាណិត និងព្យាយាមឲ្យកំលាំងចិត្ត ពេជ្រ សោភា ឲ្យតស៊ូ ទៅមុខជានិច្ច ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh