CamNews

ព័ត៌មានអន្តរជាតិ 

រថយន្តក្រុងធ្លាក់ទន្លេ ធ្វើឲ្យ៥នាក់ស្លាប់ និង១៩នាក់បាត់ខ្លួន នៅបង់ក្លាដែស

ដាក្កា៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានដកស្រង់សម្តី ក្រុមមន្ត្រីពន្លត់អគ្គីភ័យ បានឲ្យដឹងនៅ
ព្រឹកថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០១៣នេះថា រថយន្តក្រុងដឹក អ្នកដំណើរមួយគ្រឿង បានធ្លាក់
ចូលទៅទន្លេមួយ នៅទីក្រុង ដាក្កា ប្រទេសបង់ក្លាដែស កាលពីព្រឹកថ្ងៃនេះ។

លោក ហ្សាហ្វូឡាហ៍ សាការ ឌីដារ(Shafiullah Sarkar Deedar) មន្ត្រីពន្លត់អគ្គីភ័យ ដែលនៅកន្លែង
កើតហេតុ បាន ប្រាប់ស៊ិនហួថា រថយន្តដឹកអ្នកដំណើរ មួយគ្រឿង បានធ្លាក់ចូលក្នុងទន្លេ ថើរេក
(Turag) នៅតំបន់អាសើរ៉ា (Ashuria) ដែលជាតំបន់ជាយ ក្រុងមួយ នៃទីក្រុងដាក្កា បន្ទាប់ពីបុក ជា
មួយរថយន្តក្រុង ផ្សេងទៀត ដែលមកពី ទិសផ្សេងគ្នា នៅម៉ោងប្រមាណជា៩ព្រឹក (ម៉ោងនៅក្នុង
ស្រុក)។

លោក បានបន្តទៀតថា រហូតមកដល់ពេលនេះ ក្រុមអ្នកមុជទឹក បានស្រងសាកសពចំនួន៥ ពីខាង
ក្រុងរថយន្ត ក្រុង និងកំពុងស្វែងរកអ្នក ដែលបាត់ខ្លួនចំនួន១៩នាក់ ទៀត។

គួរបញ្ជាក់ថា ប្រជាជាតិអាស៊ីខាងត្បូង មានអត្រាខ្ពស់ជាងគេ ចំពោះការស្លាប់ ដោយសារគ្រោះថ្នាក់
ចរាចរណ៍ នៅលើពិភពលោក ដោយផ្លូវហាយវ៉េ និងរថយន្តមិនល្អ និងការបំពានច្បាប់ ៕

Photo by DAP-News

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ