CamNews

ព័ត៌មានអន្តរជាតិ 

អាមេរិក ៖ យន្ដហោះពីរគ្រឿងបុកគ្នានៅលើអាកាស សម្លាប់មនុស្ស ៥នាក់

មនុស្សចំនួន ៥នាក់ បានស្លាប់ បន្ទាប់ពីយន្ដហោះប្រភេទតូចពីរគ្រឿង បានបុកគ្នានៅលើអាកាស
នៃរដ្ឋ Alaska របស់អាមេរិក កាលពីថ្ងៃទី ៣១សីហា នេះបើតាមទំព័រ BBC។

កន្លែងកើតហេតុនៃយន្ដហោះបុកគ្នា​ កាលពីឆ្នាំ ២០១៣ នៅ Alaska (រូបថត ៖ Getty)

 

យោងតាមគេហទំព័រ BBC គ្រោះថ្នាក់ខាងលើបានកើតឡើងនៅតំបន់ដាច់ស្រយាលមួយរបស់រដ្ឋ
Alaska រវាងយន្ដហោះ Cessna របស់ក្រុមហ៊ុនអាកាសចរណ៍ Hageland Aviation និងយន្ដហោះ
Piper របស់ក្រុមហ៊ុនទេសចរណ៍ Alaskan Adventures។

មនុស្សទាំង ៥នាក់ដែលជិះនៅលើយន្តហោះទាំងពីរ បានស្លាប់ ក្នុងនោះមាន ៣នាក់ នៅលើយន្ដ
ហោះ Cessna និង ២នាក់ នៅលើយន្តហោះ Piper។

ករណីយន្ដហោះបុកគ្នាបែបនេះ កម្រនឹងកើតឡើង ហើយវាកើតឡើងតែនៅក្បែរព្រលានយន្ដហោះ
តែប៉ុណ្ណោះ។

ប្រែសម្រួល ៖ បុត្រា
ប្រភព ៖ BBC


Tags: យន្តហោះបុកគ្នា យន្តហោះ អាមេរិក