ភ្នំពេញ៖ តារាចម្រៀងដ៏ល្បីល្បាញប្រចាំផលិតកម្ម ហង្សមាស និងជាគ្រូ បង្វឹកម្ចាស់ពាន «The Voice Cambodia season 1» លោក ឆន សុវណ្ណារាជ ដែលចប្ចុប្បន្នលោកបន្តតំណែងជា គណកម្មការ ក្នុងកម្មវិធីលំដាប់ថ្នាក់ ពិភពលោកដដែល គឺ «Cambodian Idol » បានសម្ដែងការហួសចិត្ត អស់សំណើចខ្លាំង ចំពោះព័ត៌មានជាប់មន្ទិល ស្នេហ៍ស្រឡាញ់ភេទដូចគ្នា ដែលបានលេចឮកាលពីពេលថ្មីៗនេះ ថាជាគូស្នេហ៍ប្ដូរផ្ដាច់ ប៉ុន្តែតាមការពិត រូបនោះជាប្អូនប្រុសរបស់លោក ឈ្មោះ ឆន សុវណ្ណដា មិនមែនជាអ្នកឆ្ងាយឡើយ ។
លោក ឆន សុវណ្ណារាជ បានក្លាយជាគណកម្មការម្នាក់ តែងតែនិយាយក្រោយគេ រហូតអត់សូវមានអ្វីនិយាយឡើយ ។ នេះមិនមែនលើកទី១ទេ ព្រោះកាលដែល ធ្វើជាគណកម្មការ នៅក្នុងកម្មវិធី «the Voice Cambodia» ក៏លោកនិយាយតិចៗដូចគ្នា តែកូនសិស្សលោកក្លាយជាម្ចាស់ពាន ។
សម្រាប់រឿងរ៉ាវ លេចឮថា លោកជាបុរសស្រឡាញ់ភេទដូចគ្នា ក៏មិនមែនជាលើកទី១ដែរ ពោលមានសារព័ត៌មានជាច្រើន បានចុះផ្សាយជាហូរហែថា លោកបានស្រឡាញ់គ្នា ជាមួយបុរសមុខកូនកាត់ចិនម្នាក់ និងជាអ្នករ៉ាប់រង លើមុខរបររកស៊ីលោកផងដែរ ។ ថ្មីៗនេះ ប្រភពពីបណ្ដាញ សង្គមហ្វេសប៊ុក បានបង្ហោះរូបភាពលោក ជាមួយបុរសម្នាក់ថា ជាសង្សារលោក ឆន សុវណ្ណារាជ រួចបានបន្ថែមពាក្យពេចន៍ថា កន្លងមកគេធ្លាប់តែឮថា ឆន សុវណ្ណារាជ ស្រលាញ់ភេទដូចគ្នា តែពេលនេះយ៉ាងម៉េចដែរ ។
ប្រភពពីអ្នកជិតដិត បាននិយាយថា ពេលលោក ឆន សុវណ្ណារាជ បានឃើញរូបភាពនោះហើយ ក៏ហួសចិត្ត អស់សំណើចខ្លាំងព្រោះ បុរសដែលជាប់មន្ទិល ជាគូស្នេហ៍ប្ដូរផ្ដាច់នោះ ជាប្អូនប្រុសរបស់លោក ឈ្មោះ ឆន សុវណ្ណដា មិនមែនជាអ្នកឆ្ងាយឯណាឡើយ ។
ឆន សុវណ្ណារាជ ក៏គ្មានពេលនឹងនិយាយ ពីរឿងឥតប្រយោជន៍នេះដែរ ព្រោះលោកធ្លាប់ជួបច្រើនដងហើយ ពោលលើសារព័ត៌មានធំៗ ក៏ធ្លាប់ផ្សាយដូចនេះលោកមិនចម្លែកក្នុងចិត្តអ្វីដែរ ។ តែហួសចិត្តបំផុត រូបប្អូនប្រុសខ្លួនឯងសោះគេថា គូស្នេហា ។ លោក ឆន សុវណ្ណារាជ ឈានចូលដល់ ក្នុងឆ្នាំ២០១៥ នេះ ហាក់មិនមានអ្វីប្រែប្រួលទេ ទាំងការងារសិល្បៈ និងមុខរបររកស៊ី ពោលអ្វីៗនៅនឹងថ្កល់ មិនឡើងហើយក៏មិនចុះ ដែលជាស្ថានភាពមួយល្អ សម្រាប់លោក ។
ទោះបីជា លោក ឆន សុវណ្ណារាជ មិនទាន់ផលិតបទចម្រៀងថ្មីៗ បានមួយរយភាគរយក៏ដោយ ក៏លោកបានច្រៀងបទថ្មី បានច្រើនបទដែរ គ្រាន់តែការចេញច្រៀង ក្រៅប្រទេស របស់លោកលែងមាន ក្នុងឆ្នាំនេះ ។ ចំណែកពាក្យចចាមអារ៉ាមក៏មានជាហូរហែ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល