CamNews

ព័ត៌មានអន្តរជាតិ 

មេដឹកនាំកំពូលរបស់ ISIS ឈឺធ្ងន់ បន្ទាប់ពីត្រូវថ្នាំពុលដែលដាក់ក្នុងអាហារ

Abu Bakr al-Baghdadi មេដឹកនាំអង្គការរដ្ឋអ៊ីស្លាម ISIS ត្រូវបានគេជឿថា បានត្រូវថ្នាំពុលនៅ
ក្នុងអាហារក្នុងដែលគេដាក់ដើម្បីធ្វើឃាតជននេះ។

មេដឹកនាំ ISIS Abu Bakr al-Baghdadi និងមនុស្សបីនាក់ផ្សេងទៀត ត្រូវបានគេដាក់ថ្នាំពុល នៅ
ពេលកំពុងហូបអាហារថ្ងៃត្រង់នៅក្នុងទីរួមស្រុក Be'aj ភាគនិរតីក្រុង Mosul ប្រទេសអ៊ីរ៉ាក់ ជិត
ព្រំដែនស៊ីរី នេះបើតាមទំព័រ Sputnik រាយការណ៍កាលពីម្សិលមិញ។

មេដឹកនាំ ISIS ឈ្មោះ Abu Bakr al-Baghdadi ត្រូវបាន​គេ​ជឿថា បានត្រូវថ្នាំពុល ធ្លាក់ខ្លួនឈឺ

ទំព័រ Media News Agency ដកស្រង់សំដីរបស់ប្រភពមួយសុំមិនបញ្ចេញឈ្មោះ ឱ្យដឹងថា ជន
ទាំង៤នាក់ខាងលើ បានត្រូវថ្នាំពុលយ៉ាងធ្ងន់ធ្ងរ រហូតត្រូវបញ្ជូនទៅកន្លែងសម្ងាត់ដើម្បីព្យាបាល។
ក្រុម ISIS សង្ស័យថា ថ្នាំពុលត្រូវបានគេដាក់ក្នុងអាហារ ដូច្នេះទើបពួកគេបានចាប់ខ្លួនអ្នកដែល
ជាប់ទាក់ទឹនដើម្បីវែកមុខរកជនដៃដល់។

Abu Bakr al-Baghdadi កាលពីខែមុន ត្រូវបានគេសង្ស័យថា បានលាក់ខ្លួននៅក្នុងតំបន់ Mosul
បន្ទាប់ពីរយៈពេល ២ឆ្នាំដែលមានពាក្យចចាមអារ៉ាមថា ជននេះត្រូវបានកំចាត់កាលពីរដូវក្ដៅ ឆ្នាំ
២០១៤។

មេដឹកនាំ ISIS ខាងលើ មានអាយុប្រហែល ៤៥ឆ្នាំ កើតនៅក្នុងតំបន់ Samarra ភាគខាងជើងក្រុង
Baghdad។ ជននេះ ធ្លាប់បានធ្វើជាអាចារ្យនៅក្នុងវិហារអ៊ីស្លាមមួយ មុនពេលជួយដល់ក្រុម ISIS
ដណ្ដើមបានទឹកដីមួយភាគធំនៅអ៊ីរ៉ាក់ និងស៊ីរី។

Abu Bakr al-Baghdadi បង្ហាញខ្លួនជាសាធារណៈកាលពីខែកក្កដា ឆ្នាំ ២០១៤។ អាមេរិក ធ្លាប់
បានប្រកាសផ្ដល់រង្វាន់ ១០លានដុល្លារ សម្រាប់ជនណាដែលបានផ្ដល់ព័ត៌មាន ដើម្បីចាប់ខ្លួន ឬ
សម្លាប់ជននេះ៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ dailymail


Tags: ISIS Abu Bakr al-Baghdadi មេដឹកនាំអង្គការរដ្ឋអ៊ីស្លាម ថ្នាំពុល