(ភ្នំពេញ)៖ ជនសង្ស័យ៤នាក់ ជិះម៉ូតូ២គ្រឿង បានបាញ់សម្លាប់ប្លន់យកម៉ូតួមួយគ្រឿង ម៉ាក សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1CR-0063 នៅព្រឹកទាបភ្លឺ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥នេះ ស្ថិតនៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ឥឡូវនេះត្រូវបានកម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ តាមចាប់បានហើយ បន្ទាប់ពីកើតហេតុរយៈពេលជាង២ម៉ោង។ ដោយតាមចាប់រហូតដល់ម្តុំស្វាយប៉ាកឃាត់បានម៉ូតូចំនួន២គ្រឿង និងបន្តតាមចាប់បក្សពួកបន្ថែមទៀត។
សូមជំរាបថា កាលពីព្រឹកទាបភ្លឺថ្ងៃទី១១ ខែធ្នូនេះ ខណ:ជនរងគ្រោះកំពុងតែជិះម៉ូតូ ស្រាប់តែលេខមុខក្រុមចោរប្លន់ មានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង មួយគ្រឿងម៉ាក ស្កុបពី បានមកភ្ជង់ ហើយបាញ់សម្លាប់ជនរងគ្រោះ រហូតដល់ស្លាប់ មុនពេលពួកវា យកម៉ូតូរបស់ជនរងគ្រោះជិះចេញទៅដោយសុវត្ថិភាព។ ជនរងគ្រោះម្នាក់ឈ្មោះឌិន ដារិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបុគ្គលិកទិញលក់កម្ទេចកំណាត់ មានស្រុកកំណើតនៅភូមិទួលធំ ឃុំចំបក់ ខេត្តក្រចេះ៕
ចោរដែលបាញ់សម្លាប់ប្លន់យកម៉ូតូ នៅខណ្ឌទួលគោកកាលពីព្រឹកមិញ ត្រូវកម្លាំងអាវុធហត្ថរាជធានីភ្នំពេញចាប់បានហើយ(ភ្នំពេញ)៖ ជនសង្ស័យ៤នាក់ ជិះម៉ូតូ២គ្រឿង បានបាញ់សម្លាប់ប្លន់យកម៉ូតួមួយគ្រឿង ម៉ាក សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1CR-0063 នៅព្រឹកទាបភ្លឺ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥នេះ ស្ថិតនៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ឥឡូវនេះត្រូវបានកម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ តាមចាប់បានហើយ បន្ទាប់ពីកើតហេតុរយៈពេលជាង២ម៉ោង។ ដោយតាមចាប់រហូតដល់ម្តុំស្វាយប៉ាកឃាត់បានម៉ូតូចំនួន២គ្រឿង និងបន្តតាមចាប់បក្សពួកបន្ថែមទៀត។សូមជំរាបថា កាលពីព្រឹកទាបភ្លឺថ្ងៃទី១១ ខែធ្នូនេះ ខណ:ជនរងគ្រោះកំពុងតែជិះម៉ូតូ ស្រាប់តែលេខមុខក្រុមចោរប្លន់ មានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង មួយគ្រឿងម៉ាក ស្កុបពី បានមកភ្ជង់ ហើយបាញ់សម្លាប់ជនរងគ្រោះ រហូតដល់ស្លាប់ មុនពេលពួកវា យកម៉ូតូរបស់ជនរងគ្រោះជិះចេញទៅដោយសុវត្ថិភាព។ ជនរងគ្រោះម្នាក់ឈ្មោះឌិន ដារិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបុគ្គលិកទិញលក់កម្ទេចកំណាត់ មានស្រុកកំណើតនៅភូមិទួលធំ ឃុំចំបក់ ខេត្តក្រចេះ៕
Posted by Fresh News on Thursday, December 10, 2015