ចាប់ពីវគ្គជម្រុះដំបូងមក បណ្តាបេក្ខនារីដែលចូលរួមប្រលងបរវកញ្ញា អាស៊ី ដែលប្រារព្ធឡើងដោយ
ATV នៅហុងកុង ប្រទេសចិន បានទទួលនូវការចាប់អារម្មណ៍ជាច្រើនពីសាធារណជន ស្តីពីគុណ
ភាព នៃបេក្ខនារី។ រូបសម្ផស្ស នៃបណ្តាបេក្ខនារី ដែលបានឆ្លងចូលវគ្គជម្រុះនេះ បានធ្វើឲ្យអ្នកសារ
ព័ត៌មាន ក៏ដូចជាទស្សនិកជនដែលមានមុខនៅក្នុងពិធីនោះ មិនតិចនាក់ឡើយ ពិបាកនឹងយល់។
មិនយល់ត្រង់ថា ការជ្រើសរើសបវរកញ្ញា គឺជ្រើសរើសអ្នកដែលមានរូបសម្ផស្សស្រស់ស្អាត ទាំង
មុខមាត់ ក៏ដូចជារាងរូវ។ ប៉ុន្តែ សម្រាប់ការជ្រើសរើសបវរកញ្ញាអាស៊ី ២០១៣ របស់ចិននេះ គឺបេក្ខ
នារី ជាច្រើននាក់មានរូបសម្ផស្សធម្មតា មិនមានអ្វីស្អាតលេចធ្លោ ក្នុងនោះមានបេក្ខនារីខ្លះ អាច
និយាយបានថា មិនស្អាត ទាល់តែសោះ ដូចជា អ្នកខ្លះមានមុខធំ ប៉ោង អ្នកខ្លះទៀត ក្បាលពោះធំ
សុទ្ធតែខ្លាញ់ ក៏មានដែរ ។ល។
គេហទំព័រ QQ នៅបានបន្ថែមថា អ្នករៀបចំពិធី គួរតែមានការសម្រិតសម្រាំង ជ្រើសរើសបេក្ខនារី
ចូលប្រកួត ឲ្យបានម៉ឹងម៉ាត់ជាងនេះ ដើម្បីបង្កើននូវគុណភាព ក៏ដូចជាកេរ្តិ៍ឈ្មោះ នៃការប្រកួតផង
ដែរ។
ជាក់ស្តែង កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ ការប្រកួតជ្រើសរើសនៅតែបន្ត បង្កឲ្យមាន
ភាពអស់សង្ឃឹមដដែល ជាមួយនឹងរូបភាពបណ្តាបេក្ខនារី ក្នុងឈុតស្លៀកប៊ីគីនី។ បើទោះជាឆ្លងកាត់
វគ្គជម្រុះ និងជ្រើសរើសជាច្រើនវគ្គក៏ដោយ ក៏រូបសម្ផស្សនៃបណ្តាបេក្ខនារីដែលឆ្លងផុត បើទោះជា
ឃើញមានរាងគ្រាន់ជាងមុនបន្តិច ប៉ុន្តែនៅមិនទាន់មានឃើញអ្នកណាមានភាពលេចធ្លោ ឲ្យសម
នឹងឈ្មោះនៃការប្រកួតជ្រើសរើស "បវរកញ្ញា" ឡើយ។
តាមប្រភពបានឲ្យដឹងថា ក្នុងចំណោមអ្នកសារព័ត៌មាន ៣០នាក់ មានមុខនៅក្នុងពិធីនោះ មាន ២០
នាក់ បានឲ្យពិន្ទុទៅលើសម្រស់បេក្ខនារីទាំងនោះ ត្រឹមតែកំរិតមធ្យម ក្នុងនោះ ៥នាក់ វាយតំលៃថា
ល្អគួរសម និង ៥នាក់ផ្សេងទៀត វាយតំលៃដល់កំរិត អន់ តែម្តង។





គួរបញ្ជាក់ផងដែរថា ការប្រលងជ្រើសរើសបវរកញ្ញាអាស៊ីនេះ នឹងធ្វើការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅក្នុង
ខែធ្នូ ខាងមុខនេះហើយ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14