តារាថៃ ៖ តារាសម្តែងស្រីប្រចាំប្រទេសថៃ នាង Pat Napapa ត្រូវបានទម្លាយរឿងមានផ្ទៃពោះមុនរៀបការ កាលពីពេលថ្មីៗនេះ ហើយក៏ធ្វើឲ្យក្រុមអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបានលឺដំណឹងបែបនេះ ។
ការពិតវាមិនមែនជារឿងដ៍ចម្លែកអ្វីនោះទេ ព្រោះតារាស្រីរូបនេះធ្លាប់បាបបង្ហើបថា នាងចង់មានកូនមុនរៀបការព្រោះចង់ឲ្យឪពុករបស់ខ្លួនឆាប់បានពរចៅ ព្រោះវាជាអ្វីដែលគាត់ប៉ងប្រាថ្នា ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយនោះគឺ ឪពុករបស់នាងបានលាចាកលោកនេះបាត់ទៅហើយ ធ្វើឲ្យពិបាកចិត្តនិង នឹកគិតដល់អ្នកមានគុណជាទីស្រលាញ់របស់នាងយ៉ាងខ្លាំង ។
ដោយយោងតាមរបាយការណ៍ពីគេហទំព័រ kapook បានឲ្យដឹងថា នាង Pat Napapa មានផ្ទៃពោះមុនរៀបការ ដល់ទៅ ៤ ខែទៅហើយ ជាមួយក្មេងប្រុសបង្ហោះម៉ូតូម្នាក់ ដែលជាមិត្តប្រុសរបស់នាង ដែលទើបតែសូមរៀបការកាលពីពេលថ្មីៗនេះ ។
គួរបញ្ជាក់ឲ្យដឹងថា តារាស្រីរូបនេះសព្វថ្ងៃគឺនៅសល់តែម្តាយទេ ព្រោះឪពុករបស់នាងបានលាចាកលោក ដោយសារតែជម្ងឺមហារីកដំណាក់កាលចុងក្រោយបាត់ទៅហើយ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook