CamNews

ព័ត៌មានអន្តរជាតិ 

រឿងអាស្រូវ ការវះកាត់ កែសម្ភស្ស ៖ ពីស្អាត ទៅអាក្រក់បំផុត ប្រៀបបានសត្វចម្លែក ជៀសវៀងបាន គួរតែជៀស

សេអ៊ូល ៖ Kim Bok-soon ខណៈពុំមានការពេញចិត្តទៅនឹងទម្រង់មុខ ពីធម្មជាតិ របស់ខ្លួនហើយនោះ​ច្បាស់ណាស់ មានពេលមួយ នាងបានសម្រេចចិត្តទៅធ្វើការវះកាត់ ដោយពុំបានពិគ្រោះ  យោបល់ជា មួយនឹងសមាជិកក្រុមគ្រួសារ ។ស្របពែលដែលបរិបទចុងក្រោយនៃការវះកាត់កែសម្ភស្សញ៉ាំងអោយ មានការផ្លាស់ប្តូររបបជីវិតរស់នៅប្រចាំថ្ងៃ អោយកាន់តែប្រសើរឡើង ក៏ដូចជា ធ្វើ   អោយគម្រោងផែន ការរៀបការ កាន់តែល្អជាមុននោះ ហាងវះកាត់កែសម្ភស្ស ត្រូវបានគេមើលឃើញ  ថា  រីកដុះដុលសឹង តែគ្រប់ទីកន្លែង ប្រៀបបានដូចជាហាងកាត់សក់ មានច្រើនរា   ប់មិន អស់  នៅក្នុងទីក្រុង សេអ៊ូល ប្រ ទេសកូរ៉េខាងត្បូង ។


វេជ្ជបណ្ឌិត វះកាត់កែសម្ភស្ស នាង Kim អោយដឹងថា លោកពិតជាអាចធ្វើការវះកាត់កែសម្ភស្សផ្ទៃមុខ របស់នាងអោយស្រស់ស្អាត ប្រៀបបានទៅនឹងតារា ខណៈចលករនេះ​បាន  ជម្រុញអោយ នាងទទួល យកការវះកាត់ ពុំបានគិតអ្វីច្រើន ជាជាងទៅកម្ចីប្រាក់យ៉ាងច្រើនសន្ធឺកសន្ធាប់ និង បានចំណាយទៅ លើថ្លៃវះកាត់ដល់ទៅ ៣០ លានវុន (៣៥,០០០ ដុល្លារសឹង្ហបុរី ) សម្រាប់ការ  វះកាត់ កែសម្ភស្សផ្ទៃមុខ របស់នាង រយៈពេល ១៥ លើក ។


បន្ទាប់ពីបានធ្វើការវះកាត់ រួចសព្វគ្រប់ ដោយដោះបង់រុំចេញពីផ្ទៃមុខ រួច   ក្រឡេកទៅមើលលើកញ្ជក់ នាងក៏បានចាប់ផ្តើម មានអារម្មណ៍បានថា អ្វីៗមិនប្រព្រឹត្តិទៅតាមការគ្រោង   ទុកនោះទេ ពោល មាន ភាពមិនប្រក្រតី លុះក្រោយមកទើបនាងបានដឹងថា ការពិតទៅ វេជ្ជបណ្ឌិតដែ លបានធ្វើការវះកាត់កែ សម្ភស្សអោយនាងនោះ ពុំមានជំនាញច្បាស់លាស់ ប្រកបទៅតាមវិជ្ជាជីវៈនោះទេ ។


រយៈពេល ៥ ឆ្នាំក្រោយ Kim មានការតស៊ូជាខ្លាំង ក្នុងការប្រយុទ្ធប្រឆាំងទៅនឹង   បញ្ហាវេជ្ជសាស្រ្តមួយ នេះ ខណៈពេលដែល លោកស្រីផ្ទាល់ មិនអាចបិទភ្នែកបាន ក៏ដូចជាទប់ស្កាត់លំហូរឈាមដែលតែង តែហូរចេញពីច្រមុះរបស់លោកស្រី ។ ស្ថិតនៅក្នុងវ័យ ៤៩ ឆ្នាំ បេក្ខភាពលោកស្រី ត្រូវបានប្តីលែងលះ រូបនេះ បានបាត់បង់ការងារ និង ទទួលរងនូវការឈឺចាប់ផ្លូវចិត្តជាខ្លាំង ។

វាគឺជារឿងមួយដែលមិននឹកស្មានដល់ ថាមនុស្សរាល់គ្នា មិនពេញចិត្ត នឹង   ការសម្លឹងមើលមុខរបស់ នាងខ្ញុំ លោកស្រី Kim បានអះអាង ទាំងសម្លេងយំខ្សឹកខ្សួល នៅក្នុងបន្ទប់បិទជិតមួយ ក្នុងទីក្រុង សេ អ៊ូល អមជាមួយនឹងការដាក់តាំងរូបថត លោកស្រីផ្ទាល់ មុន និង ក្រោយធ្វើការវះកាត់​ ។ "នេះមិនមែន ជាមុខមនុស្សនោះទេ វាកាន់តែវិវត្តន៍ទៅកាន់សភាពអាក្រក់ឡើងៗ ប្រៀបបាននឹង សត្វចម្លែក" ។

កំណត់ត្រា ពីតុលាការកំពូលទីក្រុង សេអ៊ូលអោយដឹងថា វេជ្ជបណ្ឌិត ធ្វើការវះកាត់ លោកស្រី Kim ប្រ ឈមមុខនឹងករណីព្រហ្មទណ្ឌរង់ចាំតែកាត់ទោស ពីបទរំលោភលើច្បាប់វេជ្ជសាស្រ្ត    ។ គួររំឮកថា ករ ណីនេះបានចាប់ផ្តើមតាំងពី ឆ្នាំ ២០០៩ មក    ម្ល៉េះ  បន្ទាប់ពីអ្នកជម្ងឺ ៣ ទៅ  ៤ នាក់ រួមទាំងលោកស្រី Kim បានដាក់ពាក្យបណ្តឹងទៅកាន់អាជ្ញាធរ មានសមត្តកិច្ច   ។  យ៉ាងណាមិញ មេធាវីការពារក្តី លោក វេជ្ជបណ្ឌិតបានធ្វើការបដិសេធទៅនឹងសារព័ត៌មាន Reuters ក្នុងការផ្តល់បទសម្ភាសន៍ ស្រាយបំភ្លឺ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន


Tags: Int news Star news Breking news SNSD SM Kpop Korea Seoul South korea