បើតាមប្រភពសារព័ត៌មានមួយបានចេញផ្សាយ នូវរឿងចម្លែកមួយដែលធ្វើអោយមនុស្ស
ម្នាទូទៅមានភាពភ្ញាក់ផ្អើលជាក់ជាមិនខាន នោះគឺ ឪពុកម្តាយក្មេងស្រីម្នាក់បានសំរេចចិត្ត
អោយកូនស្រីវ័យ 4 ឆ្នាំរបស់ខ្លួនរស់នៅតាមរបៀបជាក្មេងប្រុសវិញទាំងស្រុង។
ការសំរេចចិត្តបែបនេះ បានធ្វើអោយឪពុកម្តាយផ្សេងៗទៀត មានភាពភ្ញាក់ផ្អើល ស្របពេលដែល
ក្មេងស្រីវ័យ 4 ឆ្នាំ ត្រូវបានកាត់សក់ខ្លីអោយដូចជាក្មេងប្រុស និង ប្តូរឈ្មោះពី Sophie ទៅ Jake
វិញ ។ បើយោងទៅតាមសម្តីរបស់ឪពុកមា្តយរូបនេះ បានបញ្ជាក់អោយដឹងថា ៖ អំឡុងពេលដែល
Sophie មានវ័យទើបតែ ២ ឆ្នាំ នាងតែងតែទទូចនិយាយថា តាមពិតនាងគឺជាក្មេងប្រុសនោះទេ
លុះក្រោយមក នៅពេលដែលគេមានអាយុ 4 ឆ្នាំ នាងមិនព្រមស្លៀក ឬ ពាក់សំលៀកបំពាក់ជា
ក្មេងស្រីនោះទេ ។
លើសពីនេះទៅទៀត បើយោងតាមលោកស្រី Sarah ដែលត្រូវជាម្តាយ វ័យ 3 7 ឆ្នាំ បានបញ្ជាក់
បន្ថែមអោយដឹងថា ៖ មានពេលមួយនោះ លោកស្រីបានយកសៀវភៅ កាយវិភាគវិទ្យា មកពន្យល់
ប្រាប់ពីសរីរាង្គខុសៗគ្នារវាងក្មេងប្រុស និង ក្មេងស្រី ដោយនិយាយទៅកាន់កូនស្រីរបស់ខ្លួនថា កូន
កើតមកមានអវយវៈភេទជាក្មេងស្រីនោះទេ ដូច្នេះ កូនគឺជាស្រី តែ Sophie បែរជាឆ្លើយយ៉ាងឡូយ
ទៅកាន់ម្តាយរបស់ខ្លួនថា "កាលណាម៉ាក់ប្តូរវាចេញ" ទៅវិញ។
គួរបញ្ជាក់ផងដែរថា Sophie ក៏មានបងស្រីមួយរូបផងដែរ ដែលមានឈ្មោះថា Olivia ដែលបងស្រី
របស់នាងផ្ទាល់ចូលចិត្តក្នុងការរស់នៅជារបៀបក្មេងស្រីពោលគឺ ចូលចិត្តការតុបតែង ម៉ូតពេញនិ
យមចំពោះស្រីៗជាដើម ដោយឡែក Sophie វិញមិនចូលចិត្តរបៀបក្នុងការរស់នៅជាក្មេងស្រីនោះ
ទេ ដោយគេបែរជាចូលចិត្តរបៀបនៃការរស់នៅ នឹងការតុបតែងខ្លួនជាក្មេងប្រុសទៅវិញ និង ចូល
ចិត្ត Spiderman ជាដើម។
លុះក្រោយមក ឪពុកម្តាយមួយគូរនេះ ក៏បានសំរេចចិត្តក្នុងការចិញ្ជឹមកូនស្រីវ័យ 4 ឆ្នាំរបស់ខ្លួន
អោយមកក្លាយជាជីវិតក្មេងប្រុសទៅវិញ ដោយបានដូរឈ្មោះពី Sophie ទៅជា Jake , កាត់សក់ខ្លី
នឹងស្លៀកសំលៀកបំពាក់តាមរបៀបជាក្មេងប្រុសជាដើម៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ thesun