CamNews

តារា 

តារាល្បីៗរាប់រយនាក់ បង្ហាញមុខក្នុងពិធី​ សម្ពោធទូរទស្សន៍ ETV យប់មិញ

ភ្នំពេញ៖ នៅក្នុងកម្មវិធីសម្ពោធទូរទស្សន៍ETVថ្មី ដែលជាសាខាស្ថានីយ ទូរទស្សន៍បាយ័ន របស់ លោកស្រី ហ៊ុន ម៉ាណា នារាត្រីយប់មិញនេះ សង្កេតឃើញថាមានវត្តមាន អ្នកសិល្បៈប្រុសស្រីល្បីឈ្មោះ រាប់រយរាប់ពាន់នាក់បាន បង្ហាញមុខចូលរួមកម្មវិធីនេះ ដោយម្នាក់ៗ បានសម្រឹតសម្រាង ការតុបតែងខ្លួន ប្រជែងសម្រស់គ្នា មិនឲ្យចាញ់ តារាថៃនោះឡើយ។

កាលពីយប់ថ្ងៃច័ន្ទ ទី១៥ ខែកញ្ញា ម្សិលមិញនេះ ខាងស្ថានីយទូរទស្សន៍បាយ័ន បានរៀបចំពិធីសម្ពោធ ស្ថានីយទូរទស្សន៍ថ្មីមួយទៀត មានឈ្មោះថា ETV ដោយរៀបចំឡើងនៅស្ថានីយទូរទស្សន៍បាយ័ន ស្ទឹងមានជ័យ នៅក្នុងកម្មវិធីនោះ មានវត្តមានតារា ប្រុសស្រីល្បីឈ្មោះ និងពិធីករ-ពិធីការិនី នៅគ្រប់ ស្ថានីយទូរទស្សន៍ជាច្រើន ហើយមិនតែប៉ុណ្ណោះក៏មានវត្តមានតារាល្បីឈ្មោះថៃ បង្ហាញខ្លួនជាមួយ ការតុបតែងខ្លួនយ៉ាងស្រស់ស្អាត ចូលរួមសាទរ ក្នុងពិធីនោះដោយមានភាព សប្បាយរីករាយ សម្លេងហ៊ោកញ្ចៀវអឺកង ពេញកម្មវិធីផងដែរ ។

ចង់ដឹងថានៅក្នុងពិធីសម្ពោធ នារាត្រីយប់មិញនេះ មានភាពសប្បាយរីករាយ និងមានភាពអ៊ូអរកម្រិតណា តោះទស្សនាជាមួយ Looking TODAY ទាំងអស់គ្នា ថាតើតារាណាចូលរួម ក្នុងពិធីនេះខ្លះ?៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh