ភ្នំពេញ៖ សំឡេងហ៊ោកញ្ជៀវបានបន្លឺឡើងយ៉ាងអឹងកង នៅត្រើយខាងកើតទន្លេបួនមុខ លើសួនច្បារសុខា នា រាត្រីថ្ងៃទី១ នៃព្រះរាជបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ស្វាគមន៍វត្តមានតារាល្បីៗប្រចាំនៅ កម្ពុជា លោក ខេមរៈ សិរីមន្ត, ឆាយ វីរៈយុទ្ធ និងកញ្ញា លាង សុផាឡែន... ដែលបានបញ្ចេញសំនៀងក្រអួនក្រអៅ និងក្បាច់រំាដ៏រស់រវើក លើឆាកតន្រ្តីស្រាបៀរ GANZBERG។
ការប្រគំតន្រ្តីនៅក្នុងរាត្រីថ្ងៃទី១ (ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៤) អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រ ទីប អកអំបុក សំពះព្រះខែ ដែលរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរ GANZBERG បានញ៉ាំងឲ្យប្រជាពលរដ្ឋ ដើរកម្សាន្តនាពេលរាត្រីកាន់តែសប្បាយរីករាយថែមទៀត ជាមួយការទស្សនា និង សណ្តាប់សំនៀងតារាល្បីរបស់ ខ្មែរ។
តន្រ្តីស្រាបៀរ GANGBERG ចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះ ខែ នៅរាត្រីថ្ងៃទី១ មានការអញ្ជើញចូលរួមពីតារាចម្រៀងល្បីៗនៅកម្ពុជា លោក ខេមរៈ សិរីមន្ត លោក ឆាយ វីរៈ យុទ្ធ និង កញ្ញា លាង សុផាឡែន។ វត្តមានតារាល្បីទាំងបីដួង បានធ្វើឲ្យអ្នកទស្សនាស្រែកហ៊ោកញ្ជ្រៀវយ៉ាងខ្លាំង បន្ទាប់ពីពិធីអធិកអធមបែបនេះ ត្រូវបានអាកខាន និងស្ងប់ស្ងាត់អស់រយៈពេល ៣ឆ្នាំមកហើយនោះ។
ឆាកតន្ត្រីស្រាបៀរ GANZBERG ក៏បានអញ្ជើញតារាសម្តែងដ៏ល្បីរបស់ខ្មែរ កញ្ញា នី មុនីនាថ និងលោក សាយ សៀរ៉ា មកបង្ហើរសំនៀងសណ្តាប់កម្សាន្ត ព្រមទាំងនាំមកជូននូវសំណើចក្អាកក្អាយតាមរយៈការសម្តែងកំប្លែង របស់នាយពែកមី។ ក្រៅពីការប្រគំតន្ត្រី GANZBERG ក៏បាននាំមកជូននូវក្រុមរាំ ក្រុមសម្តែងសៀក និង ការដើរ បង្ហាញម៉ូដចែកជូនអ្នកទស្សនាផងដែរ។
ប្រជាពលរដ្ឋ ដែលបានទស្សនាការប្រគំតន្រ្តីនេះ សុទ្ធតែបានបង្ហាញនូវអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរ គុណដល់ស្រាបៀរ GANZBERG ដែលបាននាំយកមកនូវផ្ទាំងទស្សនីយភាពសិល្បៈ ដ៏សប្បាយរីករាយជូនពួក គាត់នារាត្រីដ៏ត្រកាល នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ។
ការប្រគំតន្ត្រីថ្ងៃទី១ នៅលើសួនច្បារសុខា ត្រើយខាងកើតទន្លេបួនមុខ គេសង្កេតឃើញសន្តិសុខ សណ្តាប់ធ្នាប់ និងរៀបរយត្រូវបានគេមើលឃើញថា រៀបចំបានល្អប្រសើរ និងមិនបង្កឲ្យមានបញ្ហាណាមួយនាំឲ្យរំខានដល់អា រម្មណ៍សប្បាយរីករាយនោះឡើយ។
តន្ត្រីស្រាបៀរ GANZBERG ដែលធ្វើឡើងរយៈពេល៣ថ្ងៃនេះ មានការចូលរួមបង្ហើរសំនៀង និងបង្ហាញក្បាច់រាំ ពីសំណាក់តារាល្បីជាច្រើន ដូចជាលោក ខេមរៈ សិរីមន្ត ឆាយ វីរៈយុទ្ធ លោក ខេម កញ្ញា លាង សុផាឡែន កញ្ញា អ៊ីវ៉ា កញ្ញា សុខ ពិសី និងតារាចម្រៀងជាច្រើនដួងផ្សេងទៀត។
តន្រ្តីស្រាបៀរ GANZBERG ក៏មានការផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ ETV ចាប់ពីម៉ោង៧ល្ងាចផងដែរ។ ដូច្នេះប្រជាពលរដ្ឋនៅតាមគេហដ្ឋានចង់ឃើញក្បាច់រាំ និងសណ្តាប់សំនៀង តារាល្បីរបស់កម្ពុជា អាចទស្សនា តាមកញ្ចក់ទូរទស្សន៍កម្សាន្ត ETV៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល