CamNews

ប្លែកៗ 

ផ្អើលមនុស្សស្លាប់ហើយ រស់ឡើងវិញ ស្ទុះយកទឹកសុទ្ធផឹក

ចិន: យោងតាមសារព័ត៌បរទេសមួយ បានរាយការណ៍ឲ្យដឹងថា ក្រុមអ្នកឈរមើល មានការ
ភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលបុរសម្នាក់ដែល គេនិយាយថា បានស្លាប់ទៅហើយនោះ ស្រាប់
តែស្ទុះក្រោកឡើង ហក់ទៅយកទឹកសុទ្ធមួយដបមកផឹក។

ហេតុការណ៍នេះកើតឡើងនៅពេល ដែលបុរសជាង១០នាក់បាន លើកសាកសពចេញពីផ្លូវ
មួយ ក្នុងទីក្រុង Wuhan ដាក់លើក្តារគ្របក្រណាត់ស ដែលជនរងគ្រោះនេះ ត្រូវបានមន្ត្រីរដ្ឋា
ភិបាល វាយរហូតដល់ស្លាប់ ហើយពួកគេ បានដាក់ពាក្យប្តឹងទារ សំណងរាប់ម៉ឺនយ័ន។

បុរសដែលគេចាត់ទុកថា ស្លាប់នេះ ឈ្មោះ Han គឺជាបាតុករម្នាក់ដែលចូលរួម តវ៉ាជាមួយក្រុម
មនុស្សរាប់រយនាក់ ផ្សេងទៀត ហើយត្រូវបានប៉ូលីសបង្ក្រាបផងដែរ៕

Photo by LookingTODAY

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: Surprise,  death and Resurrection,  drink water,  china,  Wuhan,  unbelievable,  strange