បុរសដែលជាមិត្តភក្តិនឹងគ្នាបីនាក់ បានស្លាប់ក្នុងគ្រោះថ្នាក់ក្រឡាប់ឡានមួយ។ ពួកគេក៏បានជួបគ្នានៅក្នងឋាននរក ។មុននឹងយមរាជកាត់សេចក្តី យមរាជបានសួរទៅកាន់បុរសទាំងបី នោះថា"នៅពេលដែលឯងទាំងបី នៅក្នុងក្តាមឈូស តើឯងចង់លឺពាក្យអ្វីពីមិត្តភក្តិ ឬក៏ក្រុមគ្រួសាររបស់ឯង នៅពេលគេមកគោរពបូជាសព?"។
បុរសទី ១៖ ខ្ញុំចង់លឺគេនិយាយថា ខ្ញុំគឺជាគ្រូពេទ្យដ៏ពូកែ និងជាមេគ្រួសារដ៏ល្អនៅពេលខ្ញុំនៅរស់ ។
បុរសទី ២៖ ខ្ញុំចង់លឺពួកគេនិយាយថា ខ្ញុំគឺជាប្តីដ៏ល្អ និងជាគ្រូបង្រៀនម្នាក់ដ៏អស្ចារ្យ ហើយពួកគេមានការសោកស្តាយ នៅពេលបាត់រូបខ្ញុំទៅ"។
បុរសទី ៣៖ ខ្ញុំចង់លឺពួកគេនិយាយថា នែក្រឡេកមើលន៎! គាត់កំរើកហើយ"៕
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke