CamNews

ព័ត៌មានអន្តរជាតិ 

អាចទេ ឧបទ្វីបកូរ៉េ ផ្ទុះសង្គ្រាមនៅយប់នេះ​ ម៉ោង ១០ ក្រោយ កូរ៉េខាងជើង ដាក់កំហិត Deadline ?

ព័ត៌មានអន្តរជាតិ ៖ កូរ៉េខាងជើង នៅថ្ងៃព្រហស្បត្តិ៍ ទី ១១ កុម្ភៈម្សិលមិញនេះផ្ទាល់តែម្តង បានធ្វើការ បណ្តេញបណ្តាពលរដ្ឋកូរ៉េខាងត្បូង ពីតំបន់ឧស្សាហកម្មរួមគ្នា Kaesong ខណៈបានដាក់កំហិតតំបន់ ឧស្សាហកម្មមួយនេះស្ថិតនៅក្រោមការគ្រប់គ្រងពីសំណាក់យោធាកូរ៉េខាងជើង ចំណាត់ការដ៏គគ្លើន លើកនេះកូរ៉េខាងជើងបានធ្វើឡើងភ្លាមៗ ខណៈគូសបញ្ជាក់ក្តែងៗអោយដឹង​ថា  ៖ ការសម្រេចចិត្តពី រដ្ឋាភិបាលកូរ៉េខាងត្បូង ក្នុងការបិទតំបន់ឧស្សាហកម្មរួម Kaesong កាលពីថ្ងៃពុធកន្លងទៅនោះ គឺជា ការប្រកាសសង្គ្រាម ។

ច្រើនជាងនេះទៅទៀត រដ្ឋាភិបាលទីក្រុង ព្យុងយ៉ាង គូសបញ្ជាក់បន្ថែមអោយ​  ដឹងថា ខ្លួនកំពុងតែរឹប អូសទ្រព្យសម្បត្តិក្រុមហ៊ុនបងប្អូនកូរ៉េខាងត្បូងទាំង​ ១២៤ ក្រុមហ៊ុន ដែលកំពុង តែប្រតិបត្តិការអាជីវ កម្មរោងចក្ររបស់ខ្លួន នៅក្នុងតំបន់ឧស្សាហកម្ម Kaesong ដែលមានទីតាំងស្ថិត  នៅព្រំប្រទល់ដែន ឧបទ្វីបកូរ៉េ ខណៈលយទៅទឹកដីប្រទេសកូរ៉េខាងជើង ប្រមាណ ១០គ.ម។ មិន  ត្រឹម តែប៉ុណ្ណោះ កូរ៉េ ខាងជើងក៏បានកាត់ផ្តាច់ hotlines ទំនាក់ទំនងដ៏សំខាន់ ២ ខ្សែ ជាមួយនឹងរដ្ឋាភិបាល ទីក្រុងសេអ៊ូល ដូចគ្នា ការពារកុំអោយមានការពិភាក្សាផ្លូវការរួមណាមួយស្តីពីស្ថានភាព នៅតំបន់ ឧស្សាហកម្ម ខាង លើ។ ជាការពិត កូរ៉េខាងជើង បានសេចក្តីប្រកាស កំហិត  អោយ  រាល់ពលរដ្ឋកូរ៉េខាងត្បូង ក៏ដូចជា បណ្តារោងចក្រកូរ៉េខាងជើង ដកខ្លួនចាកចេញពី Kaesong ត្រលប់ទៅកាន់ដី កំណើតវិញ អោយបាន មុនម៉ោង ១០យប់ បើមិនដូច្នេះទេ នឹងមិនធានាឲ្យបាននោះទេ ពីសុខសុវត្ថិភាពផ្ទាល់ខ្លួន បន្ទាប់ពីធ្វើ ការចាប់ឃាត់ខ្លួន​។ យ៉ាងណាមិញ សារព័ត៌មានកូរ៉េខាងត្បូង Yonhap  ដកស្រង់សម្តីមន្ត្រីផ្លូវការកូរ៉េ ខាងត្បូងរួចចុះផ្សាយសម្រង់អត្ថបទសារព័ត៌មានឲ្យដឹងថា បន្ទាប់ពីការវិល  ត្រលប់ មកកាន់ស្រុក កំ ណើតវិញដោយចាកចេញពីតំបន់ Kaesong រដ្ឋាភិបាលទីក្រុង    សេអ៊ូល គ្រោងនឹងកាត់ផ្តាច់ ប្រព័ន្ធ ផ្គត់ផ្គង់អគ្គីសនី ទៅកាន់តំបន់ Kaesong ដែលជាវិធានការមួយឈានទៅកាត់ផ្តាច់ការផ្គត់ផ្គង់ទឹកដូច គ្នាដែរ។

គួរបញ្ជាក់ថា តំបន់ឧស្សាហកម្មរួម Kaesong ចាប់ផ្តើមកើនកំដៅ   កាន់ តែខ្លាំងឡើងៗហើយ ខណៈ កូរ៉េខាងជើង និងខាងត្បូង កាន់តែខ្លាំងរៀងៗខ្លួន ពោល ចេញចំណាត់ការក្តៅជាបន្តបន្ទាប់ឈានទៅ ប្រកាសបិទរាល់ដំណើរអាជីវកម្ម កូរ៉េខាងត្បូង ពីតំបន់ឧស្សាហកម្មរួម Kaesong នៅថ្ងៃពុធកន្លងទៅ នេះ ពីសំណាក់រដ្ឋាភិបាលទី ក្រុងសេអ៊ូល បន្ទាប់ពី កូរ៉េខាងជើង នៅតែគគ្លើន ធ្វើតេស្តិ៍សាកល្បងអា វុធនុយក្លេអ៊ែរ កាលពីអំឡុងខែមុខ ក៏ដូច ជាបាញ់បង្ហោះផ្កាយរណប កាលពីថ្ងៃអាទិត្យកន្លងទៅ នេះ ខណៈកូរ៉េខាងត្បូង ប្រកាសបិទរាល់ដំណើរការ អាជីវកម្ម របស់កូរ៉េ ខាង   ត្បូងពី តំបន់ ឧស្សាហកម្ម រួម Kaesong កាលពីថ្ងៃ   ពុធក  ន្លង  ទៅនេះ កូរ៉េ  ខាងជើង ស្រាប់តែមាន ប្រតិកម្មភ្លាមៗ ឈានទៅ បញ្ជាក់ ក្តែងៗអោយដឹងថា កូរ៉េខាងត្បូងនឹងជួបប្រទះផលវិបាក ក៏ដូចជា ឈឺចាប់ពីការសម្រេច ចិត្ត របស់ខ្លួនលើកនេះ ៕

- អាន ៖ បណ្តាសហគ្រាសកូរ៉េខាងត្បូង ត្រៀមបិទ ឬដកពី តំបន់ឧស្សាហកម្ម Kaesong ក្រោយប្រកាសបិទ

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA


Tags: North korea South korea seoul pyongyang Kaesong military setellite