ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធដ៏ឆ្នើម បំផុតរបស់ក្លឹប Real Madrid និងជម្រើសជាតិ ព័រទុយហ្គាល់ កីឡាករ Cristiano Ronaldo ថ្មីៗនេះបានថ្លែងក្នុងសន្និសិតការសែតដោយផ្ទាល់ ទាក់ទងនឹងឆាកជីវិតរស់នៅ របស់កីឡាករសព្វថ្ងៃ។
Cristiano Ronaldo បានថ្លែងថា» មានមនុស្សជាច្រើននៅខាងក្រៅដែលគេស្អប់ខ្ញុំនិង និយាយពីខ្ញុំ ថាជាមនុស្សវាយឬក ក្រអើតក្រទម តាមអ្វីដែលគេចង់និយាយ។ ដោយនោះគឺជាផ្នែកទាំងអស់នៃភាពជោគជ័យរបស់ខ្ញុំ ហើយក៏ធ្វើឲ្យខ្ញុំកាន់តែខ្លាំងក្លាជាងគេបំផុត សម្រាប់ភាពតស៊ូរបស់ខ្ញុំ។ ពួកយើងមិនអាចរស់នៅដោយកំពុងតែត្រូវបានគេគិត ជាមួយអ្វីដែលអ្នកដទៃទាំងនោះគិតចំពោះយើងនោះទេ។ វាក៏មិនអាចទៅរួចផងដែរ ដើម្បីរស់នៅយ៉ាងដូច្នោះ។ ខ្ញុំមានស្មារតីភ្លឺច្បាស់ខ្លាំងណាស់ ហើយមានអារម្មណ៍ល្អដើម្បីជួយដល់មនុស្សជុំវិញខ្លួន ដោយមិនគិតពីរឿងធំ ឬតូចនោះទេ ។ ខ្ញុំសម្លឹងមើលមកខ្លួនខ្ញុំ ដូចជាមានភាពប្លែកច្រើនណាស់ ចាប់តាំងពីខ្ញុំបានក្លាយជាឪពុករបស់ក្មេងម្នាក់មកម្ល៉េះ ។ ខ្ញុំអាចដោះស្រាយ រាល់បញ្ហាជាច្រើន ទាក់ទងនឹង ជិវិតរបស់ខ្ញុំបានជោគជ័យដោយភាពខុសប្លែកនេះ ខ្ញុំអាចធ្វើវាដោយខ្លួនឯង ដោយមិនមានគ្រួសារជួយជ្រោមជ្រែង។ នៅថ្ងៃអនាគត ខ្ញុំចង់រស់នៅដោយប្រើប្រាស់ជីវិតខ្ញុំឲ្យដូចជាស្ដេចមួយអង្គយ៉ាងអ៊ីចឹងដែរ ពេលខ្ញុំចូលនិវត្ដទៅ ខ្ញុំអាចមានលទ្ធភាពធ្វើរឿងគ្រប់បែបយ៉ាង សប្បាយៗសម្រាប់អ្វីដែលខ្ញុំចង់ធ្វើ»។
Cristiano Ronaldo កន្លងមកទទួលការរិះគន់មិនអន់នោះដែរ ក្រោយពេលដែលកីឡាករបានរបូត គ្រាប់បាល់ ពិន័យមួយគ្រាប់ កាលពីប្រគួតជាមួយ Real Sociedad ប៉ុន្ដែលទ្ធផលនៅតែអាចទទួលបានជោគជ័យដដែល ក្រោមលទ្ធផលពិន្ទុ ៣-១ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ onefootball