យល់ដឹង ៖ ជារឿយៗតើអ្នកមានអារម្មណ៍ថា ឯកោមែនទេ? ភាពឯកោអាចជះឥទ្ធិពលទៅលើអ្នក បើទោះបីជានៅម្នាក់ឯង ឬនៅក្នុងចំណោមវ៉ូងមនុស្សក៏ដោយ ព្រោះអារម្មណ៍នេះតែងតែកើតឡើង ជារឿងធម្មតាទៅហើយ ។
ការរស់នៅម្នាក់ឯង វាអាចធ្វើឲ្យអ្នកមានអារម្មណ៍ថា ឯកោខ្លះមែន ប៉ុន្តែប្រសិនបើអ្នកស្ថិតក្នុងទំនាក់ទំនងស្នេហាណាមួយ ហើយស្នេហានោះមិនសមបំណង វារឹតតែធ្វើឲ្យមានអារម្មណ៍យ៉ាប់ជាងនេះទៅទៀត ។ ដូច្នេះហើយសូមរីករាយជាមួយនិងសំណាងដែលអ្នកកំពុងមានពេលនេះ ហើយធ្វើរឿងខាងក្រោម ដើម្បីបំបាត់អារម្មណ៍ឯកោ អ្នកដែលកំពុងតែខ្លាចនឹងការប្រឈមមុខជាមួយនិងវា ៖
១. បង្កើនគម្រោងដែលអ្នកត្រូវធ្វើ ដើម្បីឲ្យខ្លួនឯងល្អប្រសើរឡើង មុនពេលឈានទៅដល់ភាពឯកោ
២. ស្តាប់ចម្រៀង មើលកុន ដាំដើមឈើ ដាំផ្កា
៣. សាកងាកមុខមកធ្វើការងារស័្មគ្រចិត្ត បានទាំងបុណ្យ ចិត្តក៏សប្បាយទៀត
៤. ប្តូរមកធ្វើអ្វីថ្មីៗ ដូចជាគូរគំនូរ និងឬការងារថ្មី ដែលអ្នកមិនធ្លាប់ធ្វើពីមុនមក ដើម្បីឲ្យទទួលបានអារម្មណ៍ប្លែកៗ
៥. សម្មាធិក គឺជាវិធីស្ងប់ស្ងាត់បំផុត និងជួយឲ្យអ្នកកាន់តែធូរស្បើយចិត្ត ព្រមទាំងមិនគិតច្រើន នាំឲ្យអារម្មណ៍ឯកោនោះឡើយ
៦. ហាត់ប្រាណ ជាវិធីពិសេសសម្រាប់អ្នកមានបញ្ហាខ្លាំងផ្លូវចិត្ត និងមានអារម្មណ៍ថា ឯកោជារឿយៗ
៧. ខលទៅគ្រួសារ ឬមិត្តភក្តិ បបួលគ្នាចេញក្រៅ និយាយលេង ទៅកន្លែងដែលអ្នកចូលចិត្តផ្សេងៗ
៨. ទៅជួបគ្រូពេទ្យ ដើម្បីធ្វើការព្យាបាលខាងផ្លូវចិត្ត ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thelist