CamNews

កំសាន្ត 

ឌី សូនីតា ចេញពីមន្ទីរពេទ្យ ភ្លាមសម្រុក ការងារភ្លេត

ភ្នំពេញៈ បន្ទាប់ពីតារាសម្តែងស្រី កញ្ញា ឌី សូនីតា បានធ្លាក់ខ្លួន ឈឺជាទម្ងន់ ហើយត្រូវបានក្រុមគ្រួសារ បញ្ចូនទៅសង្គ្រោះ នៅមន្ទីពេទ្យនោះ បានធ្វើឲ្យ ទស្សនិកជន និងអ្នកគាំទ្រ នាងជាច្រើន បានសម្តែងការ ព្រួយបារម្មណ៍ នាងយ៉ាងខ្លាំង ហើយថែមទាំងចង់ដឹងថាស្ថានភាពជំងឺ នាងនៅពេលនេះបានធូរស្រាលហើយឫនៅ ។

ជួបជាមួយគេហទំព័រ Looking TODAY តាមទូរស័ព្ទ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤នេះ ម្តាយរបស់ តារាសម្តែងស្រី កញ្ញា ឌី សូនីតា បានប្រាប់ឲ្យដឹងថា កូនស្រីអ្នកស្រី បានធូរស្រាល ចេញពីមន្ទីរពេទ្យ ហើយជាក់ស្តែងពេលនេះ នីតា កំពុងតែហាត់របាំ នៅទូរទស្សន៍អប្សរា ដើម្បីត្រៀមខ្លួនឡើងកម្មវិធី ពោលគឺគ្រាន់តែ ចេញពីពេទ្យភ្លាម នីតា គេក៏សម្រុកការងារភ្លេតតែម្តង ។

អ្នកស្រីសុភាពម្តាយរបស់ តារាសម្តែងរូបនេះ បានប្រាប់ឲ្យដឹងថា “សម្រាប់ជំងឺរបស់កូនខ្ញុំ គឺមិនមានអីធ្ងន់ធ្ងរទេ គឺសុខភាពគេខ្សោយ តាំងពីកើតមកម្ល៉េះឲ្យតែ នីតា គេធ្វើការហត់នឿយ ញុំាមិនសូវបានគេងធ្វើឲ្យឈាមសឡើង លើសឈាមក្រហម តែងតែធ្វើទុកជាប្រចាំ ហើយនៅពេលធ្វើទុកកូន ខ្ញុំតែងតែដាក់សេរ៉ូម ហើយក៏ធូរតែប៉ុន្មាន ថ្ងៃមុននោះ ធ្វើទុកខ្លាំងពេក ក៏បញ្ចូនទៅមន្ទីរពេទ្យ គេង២យប់៣ថ្ងៃ ទើបតែពេលចេញពីពេទ្យថ្ងៃនេះ ប៉ុន្តែគ្រូពេទ្យឲ្យតាមដាន សុខភាព១ថ្ងៃ២ទៀត ឲ្យញុំានិងគេងឲ្យ បានច្រើនផងដែរ ” ។

អ្នកស្រីបានប្រាប់បន្តទៀតថា “ទោះជា នីតា ឈឺតែគេមិនបោះបង់ ចោលការងារទេ កូនខ្ញុំខំប្រឹង ទាំងឈឺទាំងជា ព្រោះមិនចង់ឲ្យ ក្រុមការងារពិបាក ដោយសារគេ ម្យ៉ាងទៀតការងារ នីតា ត្រូវរវល់ជាប់គ្នា តាំងពីថ្ងៃទី១៨ ដល់ថ្ងៃខ្ទង់ជាង២០ កូនខ្ញុំអត់អាច លុបចោលបានទេ ” ។

ម្តាយរបស់តារាសម្តែង សម្បុរស្រអែមស្រស់រូបនេះ បានបន្ថែមទៀតថា អ្នកស្រីពិតជាមានអារម្មណ៍ អាណិតកូនណាស់ ដែលត្រូវធ្វើការ ទាំងឈឺទាំងជា សម្រាប់នីតាបញ្ហាសុខភាពនេះ គឺជាចំណុចអកុសលណាស់ បើនាងមានសុខភាពល្អ ក្នុងនាមជាម្តាយ ក៏សប្បាយចិត្ត ការងារសិល្បៈ ក៏រីកចម្រើន តែបើកូនឈឺអ្នកស្រី ក៏មិនស្រួលក្នុងចិត្តដែរ ៕



ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh