CamNews

ព័ត៌មានអន្តរជាតិ 

នាវា​មុជទឹក​ព័រទុយហ្គាល់ ជាប់មងរបស់កប៉ាល់​ចាប់ត្រីបារាំង ពេលធ្វើសមយុទ្ធយោធា

នាវា​មុជទឹក​ព័រទុយហ្គាល់ ដែល​បាន​ចូលរួមក្នុងសមយុទ្ធ​យោធានៅ​ឯលំហ​សមុទ្រ​អង់គ្លេស​ បាន
ជាប់​មងរបស់កប៉ាល់​ចាប់​ត្រី​បារាំង។

នាវា​មុជទឹក​របស់ព័រទុយហ្គាល់ ឈ្មោះ Tridente កាលពីម្សិលមិញ បានចូលរួម​ធ្វើសមយុទ្ធ​យោធា
​ជាមួយ​នឹង​កងទ័ពជើង​ទឹក​ព្រះរាជាណាចក្រ​អង់គ្លេស នៅក្នុង​លំហសមុទ្រ មានចម្ងាយពីតំបន់
Lizard Point ប្រហែល ៥៥គីឡូម៉ែត្រ។ នាវាមុជទឹក Tridente បានជាប់មងរបស់ Daytona ជា​
កប៉ាល់​ចាប់ត្រី​មួយ​ដែលបានចុះឈ្មោះ​នៅឯកំពង់ផែ Saint-Brieuc ភាគពាយព្យនៃប្រទេស​បារាំង។

ទំព័រ AFP បានដកស្រង់សេចក្ដីប្រកាស​ពី​សមត្ថកិច្ច​បារាំង ឱ្យដឹងថា “ភ្លាមៗនោះ នាវា​មុជទឹកក៏
បានងើបឡើង​លើ​ផ្ទៃទឹក ហើយបានទាក់ទងទៅកាន់​កប៉ាល់ចាប់ត្រី។ គ្រោះថ្នាក់ដោយ​ចៃដន់នេះ
មិនមានធ្វើឱ្យមានអ្នករងរបួស​ ឬខួច​ខាត​អ្វីនោះទេ ទាំង​នាវា​មុជទឹក ទាំង​កប៉ាល់ចាប់ត្រី។

សូមរំលឹកថា កាលពីឆ្នាំ ២០១៤ កប៉ាល់​ចាប់ត្រី Bugaled Breizh របស់បារាំង បានលិច​នៅឯ
លំហសមុទ្រ Lizard Point បណ្ដាល​ឱ្យ​អ្នកនៅលើកប៉ាល់ ៥នាក់ ​បាត់បង់ជីវិត​។ ក្រុមគ្រួសារ
​ជនរងគ្រោះ យល់ថា កប៉ាល់​ចាប់ត្រី ត្រូវបាននាវា​មុជទឹក​ដែល​កំពុងធ្វើសមយុទ្ធ​ពហុ​ជាតិសាសន៍
​ អូស​ពន្លិច​ ដោយសារ​តែនាវាមុជទឹកជាប់មង។ ករណីនេះ កំពុង​ត្រូវបាន​តុលាការ​អង់គ្លេស​
ស៊ើបអង្កេត​នៅឡើយ។

ប្រែសម្រួល ៖ តារា


Tags: នាវា​មុជទឹក ​ព័រទុយហ្គាល់ ជាប់មង កប៉ាល់ចាប់ត្រី