CamNews

តារា 

មិនគួរឲ្យជឿថា នាង Yaya និងមិត្តប្រុស ហ៊ាននាំគ្នាធ្វើបែបនេះនៅក្នុងវត្តសោះ

តារាថៃ ៖ គូស្នេហ៍ដ៏គំរូរបស់ប្រទេសថៃ នាង Yaya និង លោក Nadech Kugimiya បានធ្វើឲ្យប្រជាជនទូទាំងប្រទេសស្ងើចសរសើរមិនដាច់ពីមាត់ អំពីទង្វើដ៏ល្អ កម្ររកបានរបស់អ្នកទាំង ២ ឡើយ ។ 

លោក Nadech Kugimiya និងសង្សារសំណព្វចិត្ត តែងតែត្រូវបានគេដឹងថា​ គឺជាគូសង្សារដែលចូលចិត្តធ្វើបុណ្យ និងធ្វើឲ្យអ្នកដទៃកើតមានចិត្តច្រណែន និងអត្តចរិកដ៍ល្អមុះមាត់របស់អ្នកទាំង ២ ដែលមានទឹកចិត្តស្មោះសរ និងភាពផ្អែមល្អែម ដ៏ឲ្យកោតសរសើរជាទីបំផុត ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រផ្លូវការរបស់ប្រទេសថៃ បានឲ្យដឹងថា កាលពីថ្ងៃទី ២៤ ខែកញ្ញានេះ តារាសម្តែងទាំង ២ នាក់នេះបានចំណាយពេលវេលាដ៏មានតម្លៃរបស់ខ្លួន ដើម្បីសម្អាតបង្គន់អនាម័យនៅក្នុងវត្តមួយ ហើយក៏ជារឿងដ៍អស្ចារ្យដែលតារាផ្សេងៗពីមុនមិនធា្លប់បានធ្វើដែរ ។ 

គួរបញ្ជាក់ឲ្យដឹងថា ព្រះចៅអធិការវត្តនោះបានបង្ហោះរូបរបស់នាង Yaya និង លោក Nadech Kugimiya នៅលើបណ្តាញសង្គមហ៊្វេសប៊ុក ដែលកំពុងតែធ្វើសកម្មភាពទាំងនោះថែមទៀតផង ។ 

អាចនិយាយបានថា​ គូស្នេហ៍មួយគូពិតជាតារាល្បីដែលមិនចេះប្រកាន់ខ្លួន និងជាមនុស្សល្អកម្ររកបានយ៉ាងពិតប្រាកដមែ ៕









ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook 


Tags: Yaya ​ Nadech Kugimiya