ថៃ ៖ គូស្នេហ៍ទទួលបានកេរ្តិ៍ឈ្មោះល្បីនៅក្នុងប្រទេសថៃគឺនាង Yaya Urassaya និងលោក Nadech Kugimiya ត្រូវបានបែកធ្លាយថា អ្នកទាំងពីរបានចែកផ្លូវគ្នា ក្រោយមិនបានទៅដំណើរកំសាន្តនៅឯក្រៅប្រទេសជាមួយគ្នា ទាំងដែលកក់គ្រប់យ៉ាងនៅទីនោះរួចមកហើយ ។
នៅក្នុងកម្មវិធី "3 Zaap" ដែលជាកម្មវិធីកំសាន្ត និងចង់ដឹងចង់លឺអំពីជីវីតផ្ទាល់ខ្លួនរបស់តារាល្បី នាង Yaya បានថ្លែងប្រាប់មហាជនថា ការពិតទៅទំនាក់ទំនងរបស់នាងនិង Nadech គឺនៅធម្មតាដដែល ព្រោះគាត់ជាមិត្តជិតដិតបំផុតរបស់នាង ។ ហើយអ្នកទាំងពីរបានឆ្លងកាត់នៅរឿងពិបាកៗជាច្រើនជាមួយគ្នា ហើយ លោក Nadech យល់ច្បាស់ពីនាងគ្រប់សព្វបែបយ៉ាង ។
នាង Yaya បានបន្ថែមទៀតទាំងន័យកំប្លែងថា ខ្លួននឹងសម្លាប់ Nadech ចោល ប្រសិនបើលោកទម្លាយអាថ៍កំបាំងរបស់នាង ព្រោះលោកគឺជាបុរសតែម្នាក់ដែលស្គាល់ពីនាងច្រើនជាងអ្នកណាទាំងអស់ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook