បាងកកប៉ុស្ដិ៍៖ នៅថ្ងៃទី ២១ ធ្នូនេះ សារព័ត៌មានបាងកកប៉ុស្ដិ៍ បានចេញផ្សាយឲ្យដឹងថា កាលពី ថ្ងៃ ម្សិលមិញ នេះ មេដឹកនៃគណបក្ស ប្រជាធិបតេយ្យ លោក ស៊ូថេប ថងស៊ូបាន បានទទួល លុយ រាប់លានបាត ពីក្រុមអ្នកគាំទ្រ របស់លោក ក្នុងកំឡុង ពេលធ្វើបាតុកម្ម ដែលជាការលើក ទឹកចិត្ត មួយដល់ ប្រជាពលរដ្ឋ ក្នុងគោលបំណងធ្វើ មហាបាតុកម្ម នៅថ្ងៃអាទិត្យស្អែកនេះ។ លោកស៊ូថេប ថងស៊ូបាន ទទួលបាន លុយបរិច្ចាក នេះគឺនៅក្នុង កំឡុង ពេលដែល រូបលោក ដឹកនាំក្រុមបាតុករ នៅតាម បណ្ដោយផ្លូវ ក្នុងទីក្រុងបាងកក ដើម្បីទាមទារឲ្យមានការ ចុះចេញពី តំណែងរបស់ នាយករដ្ឋមន្រ្តី លោកស្រី យីងឡាក់ ស៊ីនណវ៉ាត្រា។
ម៉ាទីចុន ឌេលី នៅថ្ងៃសៅរិ៍នេះ បានប៉ាន់ស្មានថា សាច់ប្រាក់បរិច្ចាក នោះមានចំនួនប្រហែលជា ៨ លានបាត ហើយ លោក ណាញូ ណា បាននិយាយថា វាអាចនឹងកើនឡើងដល់ ១០លានបាត។ អគ្គនាយកដ្ឋានបានប្រកាស ទៅធនាគារពាណិជ្ជ ឲ្យបិទគណនេយ្យ ទាំងអស់របស់ មេដឹកនាំ គណបក្សប្រឆាំង រួមបញ្ចូលទាំង លោកស៊ូថេប ថងស៊ូបាន ផងដែរ។ ក្រុមបាតុករដែលដឹកនាំ ដោយ លោកស៊ូថេប និងមេដឹកនាំផ្សេងទៀត បានធ្វើបាតុកម្មកាលពី ព្រឹក ថ្ងៃសុក្រម្សិលមិញ នេះ ហើយបានបញ្ចុះបញ្ជូល ពូកគេឲ្យចូលរួមធ្វើមហាបាតុកម្ម នៅថ្ងៃអាទិត្យស្អែកនេះ ដើម្បីទាមទារ ឲ្យលោកស្រី យីងឡាក់ ចុះចេញពីតំណែង ដើម្បីត្រួសត្រាយផ្លូវ សម្រាប់ធ្វើកំណែទម្រង់ជាតិ ជាថ្មី។
ចំនួនអ្នកគាំទ្រជាច្រើន បានបរិច្ចាកលុយ ម្នាក់៥០០ និង១០០០បាត ដល់លោកស៊ូថេប ហើយ បន្ទាប់ពីប៉ុន្មាន ម៉ោងក្រោយពេលបាតុកម្ម លោកបានទទួលលុយ បរិច្ចាក មួយការុង ដែលមាន ទម្ងន់ ៨គីឡូ។
អតីតក្រសួងហិរញ្ញវត្ថុរង បូនចូ ទ្រីថង ដែលជាអតីតនាយកប្រតិបត្តិ នៃគណបក្ស ថៃរ៉ាក់ ថៃ បានបរិច្ចាក ចំនួន ៣០០.០០០ បាត នៅក្នុងសាច់ប្រាក់ ទៅឱ្យលោកស៊ូថេប។
ប្រភពពីអ្នកបរិចាកបាននិយាយថា “ខ្ញុំផ្ដល់លុយនេះពីព្រោះ រូបខ្ញុំគិត មានបងប្អូនដែលមកពី បណ្ដាខេត្ត ពុំមាន បាយទឹកគ្រប់គ្រាន់ ក្នុងពេលមកធ្វើបាតុកម្មនេះ ជាច្រើនថ្ងៃ” ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល