នៅក្នុងច្បាប់រដ្ឋធម្មនុញ្ញថ្មីដែលទើបនឹងបានអនុម័ត កូរ៉េខាងជើង បានផ្លាស់ប្ដូរការហៅមុននេះ
ចំពោះអតីតមេដឹកនាំ គីម អ៊ីលស៊ុង និងគីម ជុងអ៊ីល។
ផ្នែកឧទ្ទេសនាមរបស់ច្បាប់រដ្ឋធម្មនុញ្ញកូរ៉េខាងជើងដែលទើបបានធ្វើវិសោធនកម្ម និងត្រូវបាន
ចុះផ្សាយនៅលើទំព័រសារព័ត៌មាន Naenara របស់ប្រទេសនេះ កាលពីថ្ងៃទី ៤កញ្ញា បានផ្លាស់ប្ដូរ
ការហៅមុននេះ ចំពោះអតីតមេដឹកនាំ គីម អ៊ីលស៊ុង និងគីម ជុងអ៊ីល នេះបើតាមទំព័រ Yonhap។
ច្បាប់រដ្ឋធម្មនុញ្ញកូរ៉េខាងជើងដែលទើបបានធ្វើវិសោធនកម្ម សង្កត់ធ្ងន់ថា “សាធារណរដ្ឋប្រជាធិប
តេយ្យកូរ៉េ បង្ហាញនូវឆន្ទះដ៏មហិមារបស់សមមិត្ត គីម អ៊ីលស៊ុង និងសតិអារម្មណ៍របស់សមមិត្ត
គីម ជុងអ៊ីល អំពីមាតុភូមិសង្គមនិយម”។ ច្បាប់រដ្ឋធម្មនុញ្ញកូរ៉េខាងជើង ឆ្នាំ ២០១៣ បានហៅអតីត
មេដឹននាំទាំងពីរថា “សមមិត្តមេដឹកនាំដ៏មហិមា គីម អ៊ីលស៊ុង និងសមមិត្តមេដឹកនាំកំពូល គីម ជុង
អ៊ីល”។
ច្បាប់រដ្ឋធម្មនុញ្ញថ្មីដែលត្រូវបានអនុម័តកាលពីខែមិថុនារបស់កូរ៉េខាងជើង មិនបានហៅលោក
គីមជុងអ៊ុនថា ជា ប្រធានបក្សពលករកូរ៉េខាងជើងនោះទេ។ ជំនួសមកវិញ ច្បាប់រដ្ឋធម្មនុញ្ញនេះ
បានចាត់ទុកប្រធានគណកម្មការជាតិកូរ៉េខាងជើង ថាជា មេដឹកនាំកំពូលរបស់ប្រទេសជាតិ។
លោក គីម ជុងអ៊ុន គឺជាប្រធានគណកម្មការជាតិកូរ៉េខាងជើង នាបច្ចុប្បន្ន។
លោក គីម អ៊ីលស៊ុង គឺជាអ្នកបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យកូរ៉េ។ បន្ទាប់ពីលោក គីម អ៊ីល
ស៊ុង បានលាចាកលោកកាលពីឆ្នាំ ១៩៩៤ កូនប្រុសរបស់លោក គឺ គីមជុងអ៊ីល បានឡើងកាន់
កាប់តំណែងជាមេដឹកនាំកំពូលរបស់កូរ៉េខាងជើង ក្រោយមក លោកក៏បានសា្លប់ដោយសារជម្ងឺ
បេះដូង កាលពីឆ្នាំ ២០១១។ លោក គីម ជុងអ៊ុន ដែលជាមេដឹកនាំបច្ចុប្បន្នរបស់កូរ៉េខាងជើង គឺ
ជាកូនប្រុសរបស់លោក គីម ជុងអ៊ីល។
សាស្ដ្រាចារ្យ គីម យ៉ុងហ្យុន អ្នកជំនាញខាងសិក្សាស្រាវជ្រាវកូរ៉េខាងជើង នៅសកលវិទ្យាល័យ
Dongguk របស់កូរ៉េខាងត្បូង យល់ថា ការដែលរដ្ឋធម្មនុញ្ញកូរ៉េខាងជើង ផ្លាស់ប្ដូរការហៅចំពោះ
បណ្ដាមេដឹកនាំ គឺជារឿងដែលគួរឱ្យយកចិត្តទុកដាក់។ លោក គីម យ៉ុងហ្យុន ថ្លែងថា “កាយវិការ
នេះ អាចបង្ហាញថា កូរ៉េខាងជើង ចង់ឱ្យប្រជាជន ផ្ដោតអារម្មណ៍ទៅលើមេដឹកនាំបចច្ចុប្បន្ន គឺ
លោក គីម ជុងអ៊ុន ជំនួសឱ្យឪពុក និងលោកតារបស់ខ្លួន”។
ប្រែសម្រួល ៖ តារា
ប្រភព ៖ yonhapnews