CamNews

កីឡាអន្តរជាតិ 

Luis Suarez ក្លាយជាម្ចាស់ស្បែកជើងមាស ក្រោយពេលរកពិន្ទុឲ្យ Liverpool បាន ៣១ គ្រាប់​នា​រដូវកាលចុងក្រោយ

ព័ត៌មានកីឡា៖​ កីឡាករជម្រើសជាតិ Uruguay  គឺ Luis Suarez មានការត្រេកអរជាខ្លាំង​ចំពោះ​ អតីត​ប្រធាន​​ក្រុម​​ចាស់​​ Liverpool​ លោក Kenny Dalglish និងសូមអរគុណ មិត្ដភក្ដិរួបក្រុមទាំងអស់ដែលជួយ​ឲ្យគាត់បាន​ទទួល​រង្វាន់ ស្បែក​ជើង​មាស និងកាន់តែពិសេស គឺក្រុម​ថ្មីដែល​គាត់ទើប​តែឈាន​ជើង​ចូល​គឺ Barcelona ។​

Luis Suarez បានផ្ដាច់បំណុលខ្លួនពីក្រុមចាស់ Liverpool រួចមកចូលក្នុងក្រុម Barcelona ត្រឹមតម្លៃ ៧៥ លាន​ផោន ។ ហើយរឿងមួយដែលគួឲ្យកោតសរសើរ គឺ​កីឡាករ Steven Gerrard ​របស់​​ ​Liverpool ​សូម​​​ជួយ​​ចូល​រួម​ត្រេកអរ​សម្រាប់​ថ្ងៃល្អមួយនេះ ហើយគា​ត់​សុំទោស​ដែល​មិនបាន​​ចូល​​រួម​​ដោយ​​ផ្ទាល់​។ ថ្វី​ត្បិត​តែរយៈពេលការចាកចេញពី Liverpool អស់រយៈយូបន្ដិចមែនក្ដី តែសេចក្ដី​នឹករលឹក​ចំ​ពោះ​​ក្រុម មិនបានសាបសូន្យឡើយ តួយ៉ាងដូចជាពេលនេះ  លោក Kenny Dalglish​​ បាន​ចំ​ណាយ​ពេល​ធ្វើពិធី ប្រគល់ស្បែកជើងមាស​​ ជាការដឹងគុណ។ 

គូសបញ្ជាក់ឲ្យដឹងថា ឆាកជីវិតរបស់ Luis Suarez នៅក្នុង Liverpool កាលពីរដូវកាល Premier League ចុង​ក្រោយ ធ្លាប់​រកពិន្ទុបាន ៣១ គ្រាប់ ខណៈ​ដែល កីឡាករល្បីនៅ Resl Madrid គឺ Cristiano Ronaldo ក៏អាចរកបានពិន្ទុប្រចាំក្រុមដូចគ្នាដែរ ។ ហើយដំណឹងថ្មីនេះ Luis Suarez បានសម្រេច​ម​ហិច្ឆិតា ឲ្យ​ក្រុម​ជម្រើស​ជាតិ​ របស់ខ្លួន ដោយ​បំបាក់ Oman ៣-០ ។ 

Luis Suarez បន្ទាប់ពីសម្រេចបំណងឲ្យក្រុមជម្រើសជាតិរបស់ខ្លួន ក៏បាន​ធ្វើឲ្យខ្លួន​ឯងកាន់​តែស្ទុះ​ឡើង​ជា​អតិបរិមានៃប្រជាប្រិយភាព បន្ទាប់ពីទទួលបានការពិន័យរយៈពេល ៤ ខែកន្លងមក ពោល​គឺ កីឡាករ​មាន​​ឱ​កាស​បានក្លាយជា ម្ចាស់ស្បែកជើងមាស ដែលបានប្រគល់ដោយលោក Kenny Dalglish ជា​អតីត​ប្រធាន​ក្រុម Liverpool ដោយផ្ទាល់ ។  





ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror  



Tags: Sport News Luis Suaraz Liverpool golden shoe