CamNews

ព័ត៌មានជាតិ 

សម្តេច ហ៊ុន សែន​ ហោះហើរទៅកាន់ប្រទេស....

ភ្នំពេញ ៖ អង្គសេនាបតីតេជោ ហ៊ុន សែន បានធ្វើហោះហើរទៅកាន់ប្រទេសឥណ្ឌា នៅព្រឹកថ្ងៃពុធ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន (Asean-India Summit) ឥណ្ឌាហើយដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកនឹងបន្តរហូតដល់ថ្ងៃអាទិត្យ ។

សម្តេច ហ៊ុនសែន នឹងដឹកនាំគណៈប្រតិភូ ដើម្បីជួបជាមួយមេដឹកនាំឥណ្ឌាសំខាន់ៗដើម្បីពិភាក្សាពីចំណងទាក់ទងទ្វេភាគីនិងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ ។

ប្រភពដដែលបានបន្តថា សម្តេច ហ៊ុនសែន បានថ្លែងទៅកាន់នាយករដ្ឋមន្ត្រី លោក Sry Thamrong ប្រាប់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីរសៀលថ្ងៃពុធថា សម្តេច ហ៊ុនសែន នឹងធ្វើទស្សនកិច្ច នៅក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសឥណ្ឌា ។

គាត់បានបន្ថែមទៀត សម្តេច ហ៊ុនសែន នឹងចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅក្នុងថ្ងៃព្រហស្បតិ៍ និងទិវាសាធារណរដ្ឋ នៅថ្ងៃសុក្រ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ khmertimes


Tags: Local news Social news