CamNews

ប្លែកៗ 

អីយ៉ាងនេះ! ប្រេងឆា ឆ្ងាញ់ជាងបាយ ផឹកតែប្រេងឆាជាប្រចាំ

 
ចិន៖ តាមការអោយដឹងពីទូរទស្សន៍របស់ចិន ក្នុងកម្មវិធី "Live Help" បានផ្សាយកាលពីពេល
ថ្មីៗនេះថា មានស្រ្ដីម្នាក់ ដោយសារតែចូលចិត្ដប្រើប្រាស់ប្រេងខ្លាញ់ពេក ពេលនេះ បានញៀន
ជាមួយប្រេងខ្លាញ់​យ៉ាងខ្លាំង រហូតដល់ផឹកតែប្រេងខ្លាញ់ជំនួសអាហារ។

នាង Wang ពេលកំពុងផឹកខ្លាញ់

ប្រភពខាងលើបានអោយដឹងថា ស្រ្ដីដែលញៀនទៅនឹងប្រេងឆានោះ គឺមានឈ្មោះថា Wang
វ័យប្រហែលជា ៣៥ឆ្នាំ មានស្រុកកំណើតនៅឯខេត្ដ Dezhou ។ នាង Wang បាននិយាយ
ថា ដំបូងឡើយ គាត់គ្រាន់តែចូលចិត្ដយកប្រេងខ្លាញ់ ទៅចំអិនជាមួយមុខម្ហូបគ្រប់មុខប៉ុ
ណ្ណោះ តែក្រោយមក គាត់កាន់តែញៀនទៅៗ រហូតដល់ចង់ផឹកវាទៀតផង។ មិនយូរប៉ុ
ន្មាន នាងបានផឹកវាមែន ពោលគឺផឹក មួយថ្ងៃ យ៉ាងហោចណាស់ក៏ កន្លះកូនចានគមដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ក៏លោកវិជ្ជបណ្ឌិតក្នុងខេត្ដ បានធ្វើការសាកតេស្ដសុខភាព
នាង Wnagដែរ តែលោកគ្រូពេទ្យ បាននិយាយថា សុខភាពរបស់នាង មិនមានអ្វីខុសប្លែក
ទេ គឺនូវល្អដូចដើមអញ្ចឹង។

ដោយ៖ នារី
ប្រភព៖ chinadaily

 

 


Tags: Unbelievable strange woman drink Oil china