CamNews

កំសាន្ត 

សោភ័ណ្ឌ លីនដា បង្ហោះ​រូប​សិច​ស៊ី បង្អួត​គេ​ឯង​លើ Facebook

ភ្នំពេញ៖ ពីមុនមកមហាជន ធ្លាប់តែឃើញតារាសម្តែងវ័យ២១ ឆ្នាំកញ្ញា សោភ័ណ្ឌ លីនដា តុបតែខ្លួន និងស្លៀកសម្លៀកបំពាក់ បែបលក្ខណៈ សាមញ្ញធម្មតា ជានារីស្រគត់ស្រគំ ពុំសូវហ៊ានបញ្ចេញ ពីភាពសិចស៊ីខ្លាំងពេកនោះទេ ទើបតែពេលនេះ គេបានដឹងថា តារាស្រី សោភ័ណ្ឌ លីនដា បានផ្លាស់ប្តូរឥរិយាបថថ្មី ដោយការលេងខ្លួនសិចស៊ីវិញម្តង ។

យ៉ាងណាក្ដីថ្មីៗនេះ នៅលើទំព័រ Facebook ផ្ទាល់ខ្លួន របស់តារាសម្តែង កំពុងក្រសោប បានប្រជាប្រិយភាព និងឱកាសការងារសិល្បៈច្រើន អំឡុងពេលចុងក្រោយនេះកញ្ញា សោភ័ណ្ឌ លីនដា គេបានឃើញនាងបង្ហោះ រូបបែបសិចស៊ីជាបន្ត បន្ទាប់ធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់មិត្តភក្តិអ្នកនិយម ប្រើប្រាស់បណ្តាញមួយនេះ ព្រមទាំងមហាជនអ្នកគាំទ្រ ។

តាមរយៈនៃការថតបង្ហោះរូបមានលក្ខណៈសិចស៊ី បញ្ចេញរន្ធផ្ចិត ដើមទ្រូង និងគល់ភ្លៅពីសំណាក់តារាស្រី សោភ័ណ្ឌ លីនដា នៅពេលនេះ ត្រូវបានគេយកមកនិយាយតៗគ្នាថា ការដែលធ្វើបែបនេះ នាងប្រាកដជាមានបំណងអ្វីមួយ ព្រោះថាកន្លងមកគេពុំដែលឃើញ នាងបង្ហាញពីភាពសិចស៊ីដូច្នេះឡើយ ។

រូបថតចំនួន ៣-៤ សន្លឹកបង្ហាញពីភាពសិចស៊ី ដែលត្រូវបានតារាសម្តែងកញ្ញា សោភ័ណ្ឌ លីនដា យកទៅបង្ហោះលើ Facebookរបស់ខ្លួន ក្នុងពេលថ្មីៗនេះ គឺទទួលបានការគាំទ្រច្រើន ពីសំណាក់មិត្តភក្តិរបស់នាង ។ ក្នុងនោះក៏មានការសរសេរសារ បែបនិយាយលេង និងសរសើថា «ស្អាតគ្រាន់បើ! តើមានរូបចឹងទៀតទេ សុំមើលទៀតផង?» ។

កាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥ គេហទំព័រ LookingTODAY មិនអាចទាក់ទង ដើម្បីសុំការបកស្រាយតាមទូរស័ព្ទ ពីសំណាក់កញ្ញា សោភ័ណ្ឌ លីនដា បាននៅឡើយទេ ជុំវិញាការផ្តាស់ប្តូរឥរិយាបថ ពីការស្លៀកពាក់សាមញ្ញធម្មតា ហើយងាកមករកភាពសិចស៊ីវិញនោះ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh