ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធវ័យក្មេងដ៏មុតស្រួចរបស់ក្លឹប Barcelona នឹងជម្រើសជាតិប្រេស៊ីល ត្រូវបានជាប់ឈ្មោះជាកីឡាករឆ្នើមបំផុតក្នុង លេចអេស្ប៉ាញ BBVA Primera Liga ប្រចាំខែវិច្ឆិកា ខណៈដែលកីឡាករ កាលពីខែមុនអាចរកគ្រាប់បាល់បានដល់ទៅ ៥គ្រាប់ រាប់បញ្ចូលទាំង ១គ្រាប់ចុងក្រោយក្លឹបBarcelona លត់ Real Madrid ដល់ទៅ០-៤ ក្នុងទឹកដី Santiago Bernabeu ។
Neymar ក្នុងរដូវកាលនេះ អាចរកគ្រាប់បាល់បានសរុបទាំងអស់ដល់ទៅ ១៤គ្រាប់ នាំមុខ Luis Suarez ដែលរកបានត្រឹមតែ១៣គ្រាប់តែប៉ុណ្ណោះ។
នេះគឺជារឿងមួយដែលអស្ចារ្យបំផុតសម្រាប់កីឡាករវ័យក្មេង មានសមត្ថភាពខ្លាំង ក្នុងក្លឹប Barcelona ព្រោះពានរង្វាន់មួយនេះ មិនធ្លាប់មានប្រវត្ដិកីឡាករក្នុងក្លឹប ទទួលបាននោះទេបើសូម្បីតែ Lionel Messi ក៏ដោយ។ ពានរង្វាន់កីឡាករឆ្នើមប្រចាំខែវិច្ឆិកា ដែលត្រូវធ្លាក់ទៅក្នុងដៃ Neymar ត្រូវបានចាប់ផ្ដើមធ្វើឡើង កាលខែកញ្ញា ឆ្នាំ២០១៣ ខណៈដែល Cristiano Ronaldo ធ្លាប់ទទួលបានពីរលើកផងដែរកន្លងមក។
ជាមួយគ្នានោះផងដែរ គ្រូបង្វឹករបស់ក្រុម Atletico Madrid លោក Diego Simeone ក៏ទទួលរង្វាន់ជាគ្រូបង្វឹកឆ្នើម បន្ទាប់ពីលោក បានដឹកនាំក្រុមរបស់លោក ពេលនេះអាចឡើងមកកាន់តំណែងលេខរៀង ទី ២ក្នុងតារាងបន្ទាប់ពីក្លឹប Barcelona ហើយលើស Real Madrid ដល់ទៅ២ ពិន្ទុ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ xinhuanet