CamNews

ព័ត៌មានអន្តរជាតិ 

ផ្សាយព័ត៌មានមិនពិត "Fake News" ពាក់ព័ន្ធ Donald Trump អ្នកកាសែត ៩នាក់ ត្រូវផ្អាកពីការងារ

ព័ត៌មានអន្តរជាតិ ៖ ស្ថាប័នផ្សាយព័ត៌មានជាសាធារណៈ TBC របស់ប្រទេស Tanzanian នោះ បានផ្អាកការងារបុគ្គលិករបស់ខ្លួន ៩នាក់ បន្ទាប់ពីស្ថាប័នរបស់ខ្លួនបានផ្សាយចេញនូវព័ត៌មាន មិនពិតមួយ​ ដែលបានលើកឡើងថា ប្រធានាធិបតីអាមេរិក លោក Donald Trump ​បានកោត សរសើរការដឹកនាំរបស់ប្រធានាធិបតី John Magufuli ខណៈបន្ទោសបង្អាប់ការដឹកនាំរបស់មេ ដឹកនាំផ្សេងទៀត នៅតំបន់អាហ្វ្រីក ។ 



អត្ថបទផ្សាយខាងលើ ពាក់ព័ន្ធនឹងការផ្សាយព័ត៌មានមិនពិតនោះ ក៏មានមាតិកាចេញផ្សាយដូច គ្នាដែរនៅលើគេហទំព័រ Fox Channel ។ ព័ត៌មានមិនពិតប្រការនេះ ដែលបានផ្សាយជាសាធារណៈ កាលពីសប្តាហ៍មុននោះឲ្យដឹងថា លោក Donald Trump បានហៅប្រធានាធិបតី ប្រទេស Tanzanian លោក Magufuli ថាជាវីរបុរសតំបន់អាហ្វ្រិក ខណៈហៅមេដឹកនាំតំបន់ អាហ្វ្រិកផ្សេងទៀត ថាគ្មានបានធ្វើអ្វីទាំងអស់ ។ សេចក្តីថ្លែងការណ៍ ពីស្ថាប័នព័ត៌មាន TBC ឲ្យដឹងថា និតិវិធីនៃការពិនិត្យមើលអត្ថបទ និងកែសម្រួលឡើងនៃអត្ថបទសារព័ត៌មានមិនពិតខាង លើពុំត្រូវបានធ្វើឡើងនោះទេ ។ អគ្គនាយកចាត់ការទូទៅ TBC លោក Ayub Rioba អោយដឹង ថា ស្ថាប័នផ្សាយព័ត៌មានរបស់ខ្លួន គួរណាតែពិនិត្យមើលអត្ថបទផ្សាយជាមុនសិន មុននឹងមាន ការផ្សាយចេញជាសាធារណៈ​។ 

ប្រភពបញ្ជាក់ថា ព័ត៌មានមិនពិតខាងលើ គឺផ្សាយចេញឲ្យដឹងថាំ ប្រធានាធិបតី អាមេរិកបាន ហៅមេដឹកនាំប្រទេសតំបន់អាហ្វ្រិកផ្សេងទៀត ឲ្យដើរតាមរបបដឹកនាំលោក Magufuli ព្រោះ ថាជាវីរភាពដឹកនាំដ៏ល្អ​ ជារដ្ឋាភិបាលដ៏ល្អ ដែលប្រឆាំងទៅនឹងឧក្រិដ្ឋកម្ម អំពើពុករលួយ ។ គួររំឮកថា លោក Magufuli ត្រូវបានគេទទួលស្គាល់ថា ជាមេដឹកនាំដ៏មានឥទ្ធិពលក្នុងស្រុក ប្រទេស Tanzanian ដែលជាបុរសខ្លាំង ក្នុងឈុតយុទ្ធនាការបោសសម្អាត ប្រឆាំងអំពើពុក រលួយ ដែលទទួលបានកេរ្តិ៍នាមទាំងជាតិ និងអន្តរជាតិ ។ បន្ថែមពីលើនេះ អត្ថបទព័ត៌មានមិន ពិតខាងលើបន្តចុះផ្សាយថា លោក Donald Trump បានលើកឡើងពីមតិយោបល់ផ្ទាល់ខ្លួន ស្របពេលដែលចុះហត្ថលេខា លើការបង្គាប់បញ្ជាឲ្យដកប្រទេស Tanzanians ចេញពី ប្រជាជាតិតំបន់អាហ្វ្រិក ហាមមិនឲ្យប្រជាជនតំបន់នេះធ្វើដំណើរចូលអាមេរិក ក្រោមហេតុផល ជាប្រទេសដែលមានប្រធានាធិបតីមិនធ្វើអ្វីទាល់តែសោះ ក៏ដូចជា ប្រធានាធិបតី ដែលក្រាញ ននាលនឹងអំណាចមិនចុះចេញពីតំណែងជាដើម៕




ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Tanzania Int news Trump Hot news Breaking news