CamNews

តារា 

ចង់ដឹងទេថា នាង Bella និង James Jirayu​ ដើរតួជាប្តីប្រពន្ធជាមួយគ្នាប៉ុន្មានរឿងហើយ?

ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រីរូបសម្រស់ នាង Bella ranee ដែលតែងតែទទួលរងនូវការយល់ច្រឡំជាមួយនិងតារាចម្រៀងផង ម៉ូដែល ហើយក៏ជាតារាសម្តែងវ័យក្មេងថែមទៀតគឺលោក James jirayu ថា អ្នកទាំង ២​គឺជាគូស្នេហ៍នឹងគ្នាក្រោយពីសម្តែងចេញឲ្យឃើញនូវភាពសិ្នទស្នាលគ្នាដូចគូស្នេហ៍ពិតៗ ។​

មានមូលហេតុជាច្រើនដែលបង្កការយល់ច្រឡំថា អ្នកទាំង ២ គឺជាសង្សារនឹងគ្នា ប៉ុន្តែអ្វីដែលអ្នករាល់គ្នាមានការយល់ច្រឡំនោះគឺ ភាគច្រើនដែលលោក James jirayu និងនាង Bella ranee ភាគច្រើនគឺសុទ្ធតែជាតួឯក ហើយសម្តែងក្នុងនាមជាប្តីប្រពន្ធថែមទៀតផង ។ 

គួរបញ្ជាក់ឲ្យដឹងថា តារាសម្តែងដែលកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងទាំង ២ ដួងនេះបានសម្តែងរឿង ២ មកហើយដែលអ្នកទាំង ២ សម្តែងជាភរិយានិងស្វាមី ហើយក្នុងចំណោមនោះរឿងទាំង ២​នោះគឺមានដូចជា រឿង (คุณชายพุฒิภัทร) ដែលអ្នកគ្រប់គ្នានិយមហៅថា (វីរបុរស Puttipat) ដែលបានចាក់បញ្ចាំងកាលពីឆ្នាំ ២០១៣ និងរឿងមួយទៀតគឺរឿង (ปดิวรัดา) ដែលមនុស្សទូទៅស្គាល់ថា ជារឿង (ភរិយាបណ្តូលចិត្ត) ដែលកំពុងតែចាក់បញ្ចាំងនាពេលបច្ចុប្បន្ននេះ នៅស្ថានីយ៍ទូរទស្សន៍ភិអិនអិន ៕








ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Bella ranee James jirayu