CamNews

យល់ដឹង 

តោះទៅសាកទាំងអស់គ្នាជាមួយនឹងកាហ្វេអ៊ីតាលី ដែលមានវត្តមានដំបូងបង្អស់នៅកម្ពុជា

អស្ចារ្យ ៖ ពាណិជ្ជករខ្មែរនាំកាហ្វេអ៊ីតាលីSEGAFREDO ZANETTI ESPRESSO មកកម្ពុជាដំបូងគេ ​ភ្នំពេញៈពាណិជ្ជករខ្មែរមួយរូបបាននាំកាហ្វេរសជាតិបែបអ៊ីតាលី SEGAFREDO ZANETTI ​​ESPRESSO​ មកព្រះរាជាណាចក្រកម្ពុជាលើក​ដំបូងគេតាមរយៈ​ការទិញសិទ្ធិ​អា​ជីវ​ ក​ម្ម (Franc​hi​se​)ក្នុងគោលបំណងផ្តល់បទពិសោធន៍ និងរសជាតិឈ្ងុយ​ឆ្ងាញ់មក​ជូន​ប្រជា​ពល​រដ្ឋ កម្ពុជា ​ក៏ដូច​ជាលើកមុខមាត់​របស់ប្រទេសផងដែរ។ ​


លោកស្រី ផាន់ សុខលីដា អ្នកគ្រប់គ្រងហាងកាហ្វេនិង ភោជនីយដ្ឋានសេហ្គាហ្រ្វេដូ (Segafredo)បែបអ៊ីតាលីមុនដំបូងគេនៅកម្ពុជាបាន​មាន​ប្រសាសន៍ថា« ការនាំចូលនូវ កាហ្វេ​SEGAFREDO ZANETTI ESPRESSO ដោយសារវាជា​កាហ្វេ​រសជាតិដើមបែបអ៊ីតាលី មាន រសជាតិ​ឈ្ងុយ ឆ្ងាញ់ជាប់មាត់ និងជាម៉ាក ល្បីជា​យូរមក​ហើយនៅអឺរ៉ុប»។ ​



លោកស្រីបានឱ្យដឹងទៀតថា«ការទិញសិទ្ធិអាជីវកម្មកាហ្វេអ៊ីតាលីមកកម្ពុជានេះក៏​មា​ន ​​គោលបំណងចែករំលែកនូវរសជាតិដ៍ឈ្ងុយឆ្ងាញ់ បទពិសោធន៍និង វប្បធម៌ របស់កាហ្វេ​ល្បី​នៅលើពិភពលោកជូនដល់ពលរដ្ឋខ្មែរ។ ​កាហ្វេSEGAFREDO ZANETTI ESPRESSO មានប្រវត្តិល្បីល្បាញនៅអឺរ៉ុបតាំងពីយូរ ណាស់​មក​ហើយ ដូចជានៅ អ៊ីតាលី អូស្តា្រលី និងមានសាខាជិត១០០០នៅអឺរ៉ុប អាហ្រ្វិក មជ្ឈិមបូព៌ា និងអាស៊ី។ ​នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ចាប់ពីម៉ោង1ហាងកាហ្វេអ៊ីតាលី ដែលមានទីតាំងស្ថិតនៅ​អគារ​លេខ​២១ ផ្លូវ៦៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រោយទូតវៀតណាមជាប់របងព្រឹទ្ធ​សភានោះបានបើកសម្ពោធជា​ផ្លូវការដើម្បី​ស្វាគមន៏និងបម្រើអតិថិជន​កាហ្វេ សម្រាប់ភ្ញៀវ​ក្នុងស្រុក និងបរទេស។ ​

នៅក្នុងឱកាសសម្ពោធនេះ មានប្រូម៉ូសិនពិសេសសម្រាប់សិស្សថ្នាក់ទី១២ ដែលទើប​ប្រឡង​បាក់ឌុបហើយគឺជាវមួយថែមមួយចាប់ពីម៉ោង១រសៀល​ដល់ម៉ោង១០យប់​នៅថ្ងៃទី 26 សីហា​និងនៅ​ថ្ងៃទី២7សីហា​ ថែមពេញមួយថ្ងៃតែម្តង។សម្រាប់អតិថិជនទូទៅ ជាវ២ថែម១ ចាប់ពីថ្ងៃទី២៨ ដល់៣១ ខែសីហា។ហាងកាហ្វេនិងភោជនីយដ្ឋាន សេហ្គាហ្រ្វេដូមានបម្រើកាហ្វេ ​និង​ម្ហូបបែបអ៊ី​តាលី​រស​ជាតិ ​ឆ្ងាញ់ក៏មានប្រូម៉ូសិនសម្រាប់ម្ហូបផងដែរ គឺសម្រាប់ពីថ្ងៃទី២៨ដល់​៣១សីហាទៅអតិថិ​ជ​ន ​​ជាវម្ហូបចាប់ពី១២ដុល្លារឡើង នឹងទទួលបានកាហ្វេហ្វ្រី១កែវ។ • អំពីកាហ្វេ SEGAFREDO ZANETTI ESPRESSO ​កាហ្វេ SEGAFREDO ZANETTI ESPRESSO បានចាប់កំណើតឡើង​ដោយ​សារ​តែ​ពាណិជ្ជ​ករ​​​កាហ្វេ​ជនជាតិអ៊ីតាលី លោក Massimo Zanetti។ម៉ាកនេះ បានបន្ត​មកកូន​ចៅ​ជំនាន់​​ក្រោយ​ជាង​ពីរតំណមកហើយ។

លោក Zanetti បានបង្កើត SEGAFREDO Cafe នៅ​ឆ្នាំ១​៩៨៨ ក្នុងទីក្រុង​ប៉ារី​ស។សព្វថ្ងៃម៉ាក SEGAFREDO ZANETTI ESPRESSOមានវត្តមាន​នៅពាស​ពេញ​ពិភពលោក មាន​សាខាជិត១០០០ នៅអឺរ៉ុប អាហ្វ្រិក មជ្ឈិមបូព៌ា និងអាស៊ី។ ​កាហ្វេ SEGAFREDO ZANETTI ដែលបច្ចុប្បន្ន ក្លាយជា កាហ្វេESPRESSO​ឈាន​មុខគេ​នៅ​អ៊ីតាលី​និងពាសពេញពិភពលោក លក់ដាច់ជាង៥០លានកែវក្នុងមួយថ្ងៃ។ ​បេសកកម្មរបស់SEGAFREDO ZANETTI ESPRESSO គឺពង្រីករសជាតិ បទ​ពិសោ​ធ​ន៍និង​វប្បធម៌​​នៃកាហ្វេ ESPRESSOពិតប្រាកដទៅកាន់ពិភពលោក​ជាមួយ​គុណភាពខ្ពស់ ៕







ដោយ ៖ គន្ធា