CamNews

កីឡាអន្តរជាតិ 

កីឡាករជើងចាស់ Ronaldinho និង Riquelme អាចមកលេងឲ្យក្លឹប Chapecoense ដែលបានធ្លាក់យន្តហោះ

(ក្រុងរីយ៉ូ)៖ អតីតកីឡាករល្បី Ronaldinho របស់ប្រេស៊ីល និង Riquelme របស់អាហ្សង់ទីន បានកំពុងតែពិចារណាពី ចូលនិវត្តន៍ ដើម្បីត្រឡប់មកកាន់ទីលានវិញ ក្នុងការជួយក្លឹបបាល់ទាត់អាជីព Chapecoense ដែលកំពុងជួបវិបត្តិកង្វះ កីឡាករ ក្រោយជួបគ្រោះមហន្តរាយធ្លាក់យន្តហោះនៅប្រទេសកូឡុំប៊ី កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅ ថ្មីៗនេះ។

តាមរយៈសារព័ត៌មាន Dailymail របស់អង់គ្លេសបានចេញផ្សាយនៅថ្ងៃសុក្រ ទី២ ខែធ្នូនេះថា កីឡាករជើងចាស់ទាំង ២រូបខាងលើនេះ អាចនឹងវិលមកកាន់ទីលានវិញនាពេលឆាប់ៗខាងមុខនេះ ដើម្បីលេងក្លឹប Chapecoense ពី១ ទៅ២ឆ្នាំ មានលំនឹងឡើងវិញ ដោយមិនគិតពីតម្លៃខ្លួនឡើយ ខណៈដែលក្លឹបដែលស្ថិតនៅតំបន់ភាគខាងត្បូង ប្រេស៊ីលមួយនេះ បានស្លាប់កីឡាករស្ទើរតែទាំងអស់រហូតដល់ទៅ ១៩នាក់ ក្នុងចំណោមកីឡាករសរុប ២៩នាក់ដែល ធ្វើដំណើរទៅប្រកួតវគ្គផ្តាច់ព្រ័ត្រយកពាន Copa Sudamericana 2016 ទល់នឹងក្រុម Atletico Nacional របស់កូឡុំប៊ីនោះ។

សូមបញ្ចាក់ថា នៅមានក្លឹបមួយចំនួនទៀតក្នុងប្រទេសប្រេស៊ីល ដែលកំពុងគិតពីការឲ្យកីឡាករទៅលេងឲ្យក្លឹប Chapecoense ខ្ចីជើងដោយគ្មានតម្លៃខ្លួនផងដែរ ក្រៅពីក្លឹប Benfica របស់ព័រទុយហ្គាល់ និងសហព័ន្ធគ្រប់គ្រងកីឡា បាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA ក៏បានចេញសេចក្តីថ្លែងការណ៍អំពាវនាវដល់បណ្តាក្លឹបទាំងឡាយក្នុងប្លុកនេះ ជួយបញ្ជូនកីឡាករជាលក្ខណៈខ្ចីជើងដល់ក្លឹប Chapecoense ផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Ronaldinho