(ភ្នំពេញ)៖ លោក ចាប ឌីណា ប្រធានផ្សារកណ្ដាល ដែលស្ថិតក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧នេះ បានធ្វើការរៀបចំឧបករណ៍ពន្លត់អគ្គិភ័យឡើងវិញ ក្រោយមានគ្រោះអគ្គិភ័យមួយកើតឡើង។
លោក ចាប ឌីណា បានបញ្ជាក់ថា រៀបចំឧបករណ៍ទាំងនេះឡើងវិញ ដើម្បីត្រៀមការពារ និងបង្ការ ព្រោះខ្លាចមានគ្រោះអគ្គិភ័យកើតឡើងម្ដងទៀត ជាយថាហេតុ។
សូមបញ្ជាក់ អគ្គិភ័យដែលបានឆាបឆេះផ្សារកណ្តាល ស្ថិតនៅសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ នៅម៉ោង៤៖១៥នាទីទាបភ្លឺ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ សម្រាប់ការខូចខាត គឺតូបលក់ដូរចំនួន១៤តូប ត្រូវបានឆេះបំផ្លាញទាំងស្រុង និង៣តូបទៀតត្រូវភ្លើងឆេះរោល៕
ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី