ព័ត៌មានកីឡា៖ ប្រធានគ្រូបង្វឹក ក្លឹប West Bromwich លោក Tony Pulis បានថ្លែងប្រាប់អ្នកសារព័ត៌ឲ្យដឹងថា ដំណើរដេញថ្លៃទីផ្សារកីឡាករ ខ្សែការពារថ្មីពីក្លឹប Man United របស់គាត់ គឺស្ថិតក្រោមការសម្រេចចិត្តរបស់លោក Sir Alex Ferguson ដែលចូលមកពិភាក្សាទីផ្សារដោយផ្ទាល់។
Man United ទើបតែសម្រេចចិត្ដលក់ចេញខ្សែការពារម្នាក់មកក្លឹប West Bromwich ដែលមានឈ្មោះថា Jonny Evans ដែលស្ថិតក្រោមការដឹកនាំដោយផ្ទាល់របស់លោក Sir Alex Ferguson ក្នុងការពិភាក្សាទីផ្សារកីឡាករខ្សែការពាររូបនេះ។ តម្លៃខ្លួនទីផ្សារកីឡាករ មិនមានការបង្ហាញឲ្យច្បាស់នោះទេ ប៉ុន្ដែទំនាក់ទំនងទីផ្សាររបស់កីឡាករ គឺលោក Tony Pulis បានជួបគ្នាដោយផ្ទាល់ជាមួយ Sir Alex Ferguson តែម្ដង។ Jonny Evans ធ្លាប់មានប្រវត្ដិលេងឲ្យ ក្លឹប Man United អស់រយៈកាលជាងមួយទសវត្សិ័កន្លងមកហើយ ចាប់តាំងពីក្លឹប ត្រូវដឹកនាំដោយលោក Sir Alex Ferguson ផ្ទាល់ ហើយកីឡាករក៏បានជួយ Man United លើកពាន Premier League បាន ៣រដូវកាល។
លោក Tony Pulis ថ្លែងថា ចំពោះទីផ្សារខ្សែការពារម្នាក់នេះគឺលោក បានចូលខ្លួនពិភាក្សារជាមួយ លោក Sir Alex Ferguson ដោយផ្ទាល់តែម្ដង ដោយមានការឧទ្ទេសនាមពីលោកផងដែរ ។ ហើយម្យ៉ាងវិញទៀត ខ្សែការពារម្នាក់នេះ ធ្លាប់មានការបណ្ដុះបណ្ដាលពីលោក ផ្ទាល់ផងដែរ ដូច្នេះ គាត់នឹង ផ្ដល់ឱកាសឲ្យកីឡាករបង្ហាញពីសមត្ថភាពឲ្យអស់ ដល់ក្លឹបតែម្ដង។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ express.co.uk