CamNews

ព័ត៌មានជាតិ 

ស្អែកឡើងដល់ថ្ងៃភ្ជាប់ពាក្យ ស្រាប់គូស្នេហ៍មួយ ចេញឆក់ទូរស័ព្ទ

ភ្នំពេញ ៖ ករណីមួយបានភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីគូស្នេហ៍ផ្អែមល្អែមមួយគូបានចេញឆក់ទូរសព្ទ័ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ៥១ កែងនឹងផ្លូវលេខ២២២ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

ជនដៃដល់ ឈ្មោះប៊ុន សុវណ្ណរ៉ា ភេទប្រុស អាយុ២៤ឆ្នាំ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពតែម្នាក់ឯងពិតមែន ចំនែកឯមិត្តស្រីឈ្មោះថា សុធា នេត្រា អាយុ១៨ឆ្នាំ មិនបានចូលរួមនោះទេ ។ 

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 

គួរបញ្ជាក់ឲ្យដឹងថា ជនសង្ស័យជាអ្នកបើកម៉ូតូបានធ្វើសកម្មភាពឆក់យកទូរស័ព្ទពីជនរងគ្រោះ ហើយក្រោយមកប៉ូលីសធ្វើការប្រដេញតាមពីក្រោយ រហូតដល់ផ្លូវ៣៦០ កែងនឹងផ្លូវ៦៣ ទើបធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង២នាក់បានសម្រច ។ ហើយយុវវ័យប្រុសស្រី២នាក់នេះ ត្រូវជាគូសង្សារនឹងគ្នា និងថែមទាំងអះអាងថា ត្រូវភ្ជាប់ពាក្យជាមួយគ្នានៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៨ ៕



ដោយ ៖ គន្ធា

 


Tags: Local news Social news