ព័ត៌មានកីឡា៖ ក្លឹបស្ដេចស Real Madrid ត្រូវបានដកចេញពីព្រឹត្ដិការណ៍ Copa del Rey ក្នុងររដូវកាលនេះ ខណៈដែលក្លឹបបានដាក់ជើងប្រកួត កីឡាករដែលស្ថិតក្នុងការហាមប្រាមនៅឡើយ កាលពីប្រកួតជាមួយក្លឹប Cadiz នៅថ្ងៃពុធ។
ខ្សែស្លាបក្រុមជម្រើសជាតិ រុស្ស៊ី កីឡាករ Denis Cheryshev ត្រូវបានស្ថិតក្នុងការហាមប្រាមចូលរួមប្រកួតនៅឡើយ ប៉ុន្ដែត្រូវក្លឹប Real Madrid ដាក់ចូលលេង ហើយកីឡាករបានស្វែងរកគ្រាប់បាល់បានមួយគ្រាប់មុនគេទៀត នៅនាទីទី ៣ដើមការប្រកួត ។
សេចក្ដីថ្លែងការណ៍របស់ក្លឹប Real Madrid បានទទួចដោយផ្ទាល់ថា ពួកគេគួរតែទទួលបានការចាត់វិធាននូវសេចក្ដីសម្រេចចិត្ដមួយឲ្យសមហេតុផល សម្រាប់ដំណោះស្រាយបញ្ហាមួយនេះ។
Real Madrid ធ្លាប់បានលើកពានមួយនេះ អស់រយៈពេល ១៩ដងរួចមកហើយ ស្របពេលមួយដងចុងក្រោយនៅឆ្នាំ ២០១៤។
មេធាវីគណៈកម្មាកាសហព័ន្ធកីឡាបាល់ទាត់ប្រចាំនៅ អេស្ប៉ាញ លោក Francisco Rubio Sanchez បានមានប្រសាសន៍ផងដែរ ទាក់ទងនឹងការដកចេញក្លឹបនេះ ថា Real Madrid បានដាក់ចូលកីឡាករប្រកួត ស្ថិតក្នុងការហាមប្រាមនៅឡើយ ហើយការប្រកួតនេះគឺមានភាពលំអៀងចំពោះ Cadiz ។
Real Madrid មិនត្រឹមតែត្រូវបានដកចេញពីព្រឹត្ដិការណ៍នោះ ទេថែមទាំងត្រូវបាន ពិន័យជាទឹកប្រាក់ទៀត ផងគឺចំនួន ៤៣០០ ផោន ។
គូសបញ្ជាក់ផងដែរថា ក្លឹប Real Madrid ក៏មិនបានដឹងពីព័ត៌មានទាំងឡាយច្បាស់លាស់អំពីកីឡាករ Denis Cheryshev ផងដែរ ព្រោះកីឡាករ ត្រូវបានក្លឹប Villarreal ខ្ចីជើងមិនទាន់ផុតកិច្ចកុងត្រានៅឡើយ ហើយម្យ៉ាងវិញទៀត ក្រោយពីដឹងដំណឹងថា មានបញ្ហា ក្លឹបក៏ប្រញាប់ផ្អាកជើងប្រកួតកីឡាករជាបន្ទាន់ នៅនាទីទី ៤៦ មុនពេលលទ្ធផលនៃការប្រកួត ត្រូវចប់ត្រឹមលទ្ធផល Real Madrid ឈ្នះ Cadiz 3-1 ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី